សហភាព​អឺរ៉ុប​និយាយថា រុស្ស៊ី​កំពុង​យក​ការផ្គត់ផ្គង់​ស្បៀងអាហារ​ធ្វើជា​អាវុធ​

2022/06/09 06:55:13 pm        741

​អឺរ៉ុប៖ ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​បាន​ស្ដីបន្ទោស​ក្រុង Moscow ពីបទ​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ពិភព​លោក​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ការបិទ​កំពង់ផែ​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី គំរាមកំហែង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​ប្រទេស​នេះ​ ស្រប​ពេល​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កក្រើក​ខ្លាំង​នៅ​ក្នុង​ភាគ​ខាង​កើត​។

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Vasily Nebenzya បាន​ដើរ​ចេញពី​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ចោទ​វិមាន​ក្រឹម​ឡាំង​ពី​បទ​យក​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ធ្វើជា​អាវុធ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​យ៉ាង​ក្ដៅ​គគុក​។ ប្រធាន​គោលនយោបាយ​កិច្ច​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ក៏បាន​បង្ហាញ​ការ​សង្ស័យ​ផង​ដែរ​លើ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ខ្លួន​មិនបាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ដោយ​សំអាង​ដល់​របាយការណ៍​ជាច្រើន​ដែល​ថា ក្រុង Moscow បាន​វាយប្រហារ​លើ​ទីតាំង​ស្តុក​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mykolaiv ភាគ​ខាង​ត្បូង​កាល​ពី​ចុង​សប្ដាហ៍​មុន​។​

​ទីបញ្ជាការ​យោធា​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​តម្រង់​គោល​ដៅ​ជាច្រើន​គ្រាប់​ចេញពី​សមុទ្រ​ខ្មៅ​ឆ្ពោះ​ទៅ​ទីក្រុង Mykolaiv កាលពី​ថ្ងៃ​ចន្ទ​។ មី​ស៊ី​ល ​២​គ្រាប់​ត្រូវ​បាន​បាញ់​ធ្លាក់ ប៉ុន្តែ​មី​ស៊ី​ល​ផ្សេងទៀត​បាន​ត្រូវ​ចំ​កំពង់ផែ និង​ឃ្លាំង​ស្តុក​គ្រាប់​ធញ្ញជាតិ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        234
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        276
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm