ប្រជាពលរដ្ឋចាប់ផ្ដើមទៅចាក់វ៉ាក់សាំងដូសទី៥ ដោយភាពរីករាយ

2022/06/09 07:23:43 pm        566

ភ្នំពេញ៖ ថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២២នេះ កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥។ ក្រៅពីការចាក់ជូនក្រុមមន្រ្តីគោលដៅ ក៏មានការចាក់វ៉ាក់សាំងដូសទី៥ ជូនប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផងដែរ។

កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៥ ជូនក្រុមមន្រ្តីគោលដៅ ក៏ដូចជា ប្រជា​ពលរដ្ឋទូទៅ ដែលមានគម្លាតពីការចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេលយ៉ាងតិច៣ខែ។ ការចាក់វ៉ាក់សាំងដូសទី៥នេះ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺចាប់ពីកុមារ​ដែល​មានអាយុ ១២ឆ្នាំឡើងទៅ។

ថ្ងៃចាប់ផ្ដើមដំបូងនេះ ប្រជាពលរដ្ឋមួយចំនួន ភាគច្រើនជាមនុស្សវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ បានទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងមន្ទីរពេទ្យបង្អែកដង្កោ។ ការមកទទួលការចាក់​វ៉ាក់សាំង​នេះ គឺពួកគាត់បង្ហាញនូវភាពពេញចិត្ត ​និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែល​បាន​ស្វះស្វែងរកវ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតថ្លៃរហូតដល់ដូសទី ៥ ។

ថ្ងៃដំបូងនេះ សម្រាប់ទិដ្ឋភាពនៅមន្ទីរពេទ្យបង្អែកដង្កោ ​គឺពុំមានវត្តមាន​កកកុញ មនុស្សច្រើន​នោះទេ ខណៈថ្ងៃនេះជាថ្ងៃបំពេញកិច្ចការ ​ពុំមែនជាថ្ងៃឈប់សម្រាក។ ​ការចាក់ដូសទី ៥ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ​គឺប្រើប្រាស់វ៉ាក់សាំងប្រភេទ​ AstraZeneca និងមានការចាក់​ជូនទាំងប្រជាពលរដ្ឋដែលប្រើប្រាស់កាតវ៉ាក់សាំង​របស់ក្រសួងការពារជាតិ និងកាត​វ៉ាក់សាំង​របស់ក្រសួងសុខាភិបាល។បច្ចុប្បន្នកម្ពុជា គ្រប់គ្រងបញ្ហាកូវីដ-១៩ ​បានយ៉ាងល្អប្រសើរ។ ភាពប្រសើរដោយសារក្នុងរយៈពេលប្រមាណ ១ខែមកនេះ​ គឺកម្ពុជាពុំករណីឆ្លងសូម្បីតែ ១ករណី។ លើសពីនេះ​ ការចាក់វ៉ាក់សាំងក៏សម្រេចបានផលជោគជ័យផងដែរ ​ដោយគិតត្រឹមថ្ងៃទី ៨ខែ មិថុនាឆ្នាំ ២០២២​ គឺសម្រេចបាន ៩៤,០៦ភាគរយ ​នៃប្រជាពលរដ្ឋសរុប ១៦លាននាក់៕

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm