World Bank ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា រង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២

2022/06/09 09:03:48 pm        673

ភ្នំពេញ៖ ធនាគារពិភពលោក បានរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាដូចនឹងកំណើនព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើនសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងខ្ពស់ ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។

យោងតាមរបាយការណ៍ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយ​កាល​ពីថ្ងៃទី៨ ខែមិថុនា ធនាគារពិភពលោក ព្យាករណ៍ថា សម្រាប់​ឆ្នាំ​នេះ ទស្សនវិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្ដូរ​ពី​ការ​ព្យាករណ៍​ក្នុង​ខែ​មករា​ទេ ខណៈ​ដែល​ការ​ព្យាករណ៍​សម្រាប់​ប្រទេស​វៀតណាម ​បាន​កើនឡើង ០,៣ ភាគរយ។

កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ៤,៥ ភាគរយ​នៅឆ្នាំនេះទៅ ៥,៨ ​ភាគរយនៅឆ្នាំក្រោយ ដែលជា​ល្បឿន​នៃការពង្រីកលឿនបំផុត​បន្ទាប់​ពី​ប្រទេសវៀតណាម ដែលជាប្រទេសដែលវាត្រូវបានព្យាករណ៍​ថា នឹងកើនឡើងពី ៥,៨ ភាគរយទៅ ៦,៥ភាគរយ។

ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា​នឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ​ ធ្លាក់ចុះបន្តិចពី ៥,៧​ ភាគរយនៅឆ្នាំនេះ។

ធនាគារពិពពលោក ​លើកឡើងក្នុងរបាយការណ៍ថា ​បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាម​ឈ្លានពាន​របស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន​ បានធ្វើ​ឱ្យ​ដំណើរ ថមថយនៃសេដ្ឋកិច្ច ​សាកលលោកកាន់តែធ្លាក់លឿន​ រហូតដល់គ្រាមួយដែលអាចក្លាយ​ជាដំណាក់​កាលអូសបន្លាយ ក្នុងនោះ កំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយ​អតិផរណា​ចេះ​តែកើនឥតឈប់ឈរ។​

នៅក្នុងកម្រិតសាកល ​កំណើនសេដ្ឋកិច្ចត្រូវ​បានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយក្នុង​ឆ្នាំ២០២១ ​មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២​ ដែលទាបជាងច្រើនប្រៀងធៀប​ទៅនឹង ៤,១ភាគរយ ​ដែលត្រូវបាន​ ប្រមើលទុកកាល ពីខែមករាដើមឆ្នាំនេះ។

តាមការរំពឹងទុក កម្រិត ២,៩ភាគរយ នេះ នឹងនៅទ្រឹងសំកាំងរហូតដល់ឆ្នាំ២០២៣ ​និង២០២៤ ដោយ​សារតែ សង្រ្គាម​នៅអ៊ុយក្រែន បង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ​ការវិនិយោគ និង​ការធ្វើពាណិជ្ជកម្ម ហើយក្នុង រយៈពេលខ្លីខាងមុខ​ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ រីឯគោលនយោបាយអន្តរាគមផ្នែក​ហិរញ្ញវត្ថុ​ និងរូបិយវត្ថុ ​ក៏នឹងត្រូវដកថយដែរ។

ជាលទ្ធផលនៃការខូចខាតសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ​និងសង្គ្រាម ចំណូលសម្រាប់​មនុស្សម្នាក់​នៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ ​និងមានកម្រិត​៥ភាគរយ ទាបជាង​កម្រិតដែលធ្លាប់មានកាល​ ពីមុនសម័យផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm