ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ

2022/06/09 09:23:23 pm        997

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ (4th Industrial Revolution) ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឲ្យបំពេញការងារនៅតាមស្ថាប័ន សហគ្រាសរបស់ខ្លួន។

ក្នុងពិធីសម្ពោធនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center ព្រមទាំងប្រធាន​សមាគមធុរកិច្ចនានា ម្ចាស់សហគ្រាស និងភ្ញៀវកិត្តិសយមកពីបណ្តាស្ថាប័នឯកជននានា សរុបជាង២៣០នាក់។

ជាមួយនឹងពាក្យស្លោក«ផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត» បេសកកម្ម និងគោលដៅចម្បងរបស់ក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ គឺរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកសក្តានុពលរបស់វិស័យឯកជន ក៏ដូចជាចូលរួមចំណែក​ក្នុងការកសាង​ធនធានមនុស្សដែលជាកម្លាំង ចលករដ៏មានសារសំខាន់​ក្នុងការរួមចំណែកជំរុញ​កំណើន​សេដ្ឋកិច្ចតាមរយៈកំណើននៃអត្រានិកម្មភាពក្នុង ទីផ្សារការងារផងដែរ។

ទន្ទឹមនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រុមហ៊ុនបានកំណត់បេសកកម្មស្នូលរបស់ខ្លួនរួមមាន៖ លើកកំពស់ស្តង់ដារនៃសមត្ថភាពដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការអាជីវកម្មដែលកំពុងកើនឡើង និងផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន។

លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន អិមអ ត្រេនីង និង យ៉ប សេនធ័រ បានឲ្យដឹងថា ក្រុមហ៊ុន ផ្តោតលើសក្តានុពលយុវជន និងសម្លឹងឃើញថា តំណែង និងការងារ ក្នុងកម្រិតដំបូងមានសារៈសំខាន់ MR Training and Jobs Center បានផ្តោតលើតំណែងកម្រិតបឋម ដែលជាចំណុចចាប់ផ្តើមនៃបុគ្គលគ្រប់គ្នា។

លោកជំទាវ ជឿជាក់ថាមនុស្សម្នាក់ៗ សុទ្ធតែចាប់ផ្តើមការងារពីកម្រិតដំបូង ហើយតំណែងនេះ ជាអ្នកដែលអនុវត្ត និងប្រតិបត្តិ ក៏ដូចជាឈរនៅជួរមុខជាមួយអតិថិនជនរបស់លោក អ្នក។ ដូច្នេះពួកគាត់សំខាន់ ហើយការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែងអំពីការងារពិតប្រាកដ ដល់ពួកគាត់ គឺរឹតតែសំខាន់ ហើយនេះគឺជាចំណុចដែលក្រុមហ៊ុន ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។

ជាមួយគ្នានោះដែរអ្នកឧកញ៉ា សៀ ឬទ្ធី បានលើកឡើងដែរថា កម្ពុជាយើងមានប្រជាជនវ័យក្មេងចំនួនច្រើនណាស់ ដែលមានឆន្ទៈប្រកបដោយសេចក្តីស្វាហាប់ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិឱ្យបានកាន់តែប្រសើរឡើង។ ក៏ប៉ុន្តែគឺដោយសារពួកគេអាចខ្វះកត្តាជម្រុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែប្រកបដោយទេពកោសល្យ ផ្សារភ្ជាប់ជាមួយ នឹងការងារដែលរូបគេកំពុងធ្វើ។ ដូច្នេះហើយយើងបានបង្កើត MR Training and Jobs Center នេះឡើងក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់។ MRTJC ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សារភ្ជាប់យុវជនជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជក ដែលមានបទពិសោធន៍ល្អៗបំផុតរបស់កម្ពុជា។ គោលដៅរបស់យើងសាមញ្ញបំផុត គឺដើម្បីភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យ ឲ្យសមស្របទៅជាមួយនឹងអាជីវកម្មរបស់យើង។

ក្នុងពិធីសម្ពោធនេះដែរ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានថ្លែងថា ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ នឹងដើរតួនាទីក្នុងការ​ផ្សារភ្ជាប់​យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែប​នាពេល​បច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឲ្យពួកគេ​ទទួលបា​ន​ចំណេះ​ដឹងជាមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។

លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក ក៏នឹងអាចទទួលបាននូវបុគ្គលិកដែលមានគុណវឌ្ឍិសមស្រប និងមានការត្រៀមខ្លួន​រួចរាល់​ក្នុងការបំពេញការងារឲ្យចំគោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។

ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ ប្តេជ្ញានៅជាមួយយុវជន តាំងពីការចាប់ផ្តើមដំបូង​នៃការងារ ​និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ យើងនឹងសហការជាបន្តបន្ទាប់ជាមួយដៃគូ នានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងក្នុងការបណ្តុះ និងពង្រឹងនូវសក្តានុពលរបស់​យុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែឈ្ពោះទៅមុខ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm