កិច្ចចរចា​សំដៅ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ស៊ូដង់​ចាប់ផ្តើម​

2022/06/09 09:43:00 pm        639

​ស៊ូដង់៖ អង្គការសហប្រជាជាតិ​បាន​និយាយថា កិច្ចចរចា​សំដៅ​បញ្ចប់​ភាពជាប់គាំង​ផ្នែក​ន​យោបាយ​ ដែលកំពុង​បន្តរបស់​ប្រទេស​ស៊ូដង់​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ ទោះបីជា​សម្ព័ន្ធគាំទ្រ​លទ្ធិប្រជាធិបតេយ្យធំ​របស់​ប្រទេស​នេះ​ធ្វើពហិការ​ ជុំវិញ​ការបន្ត​ការបង្ក្រាប​របស់​នគរ​បាល​ទៅលើ​ក្រុមអ្នកតវ៉ា​ ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ខែតុលា​ឆ្នាំមុន​ក៏ដោយ​។​

​កិច្ចខិតខំ​ស្វែងរក​សន្តិភាព​រួមគ្នា​នេះ​ត្រូវបាន​សម្របសម្រួល ​ដោយ​បេសកកម្ម​នយោបាយរបស់អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់ សហភាព​អាហ្វ្រិក និង​អាជ្ញាធរ​អន្តររដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍​ក្រុម​តំបន់​អាហ្វ្រិក​ខាងកើត​ទាំង​ប្រាំបី​ប្រទេស។​ ​កិច្ចខិតខំ​ប្រឹងប្រែង​នេះមាន​គោលបំណង​នាំយក​ឧ​ត្ត​ម​សេនីយ៍ ក្រុម​អ្នកនយោបាយ និង​ក្រុមអ្នកតវ៉ា​ចូលមក​តុ​ចរចា​។ ការដណ្តើមយក​ការគ្រប់គ្រង​របស់​យោធា​ បានធ្វើឱ្យ​ជាប់គាំង​ការផ្លាស់ប្តូរ​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏ផុយស្រួយ​របស់​ប្រទេស​ស៊ូដង់ ហើយ​បានធ្វើឱ្យ​ប្រទេសអាហ្វ្រិក​ខាងកើតមួយ​នេះ​ធ្លាក់​ចូលទៅក្នុងភាពចលាចល​។​ ​ប្រទេស​ស៊ូដង់​បាននឹងកំពុង​ផ្លាស់ប្តូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ ​បន្ទាប់ពី​ការគាបសង្កត់​ជិត 3ទសវត្សរ៍ និង​នៅឯ​កោ​ពី​អន្តរជាតិ ​ក្រោម​ការគ្រប់គ្រង​រប​ស់បុ​រស​ខ្លាំង​ដែល​គាំទ្រ​អ៊ីស្លាម​និយម​លោក Omar al-Bashir​។

ការបះបោរ​ខ្លាំង​មួយ​បាន​ជំរុញ​ឱ្យ​យោធា​បណ្តេញ​លោក al-Bashir កាលពី​ខែមេសា ឆ្នាំ2019​។ ការចរចា​កាលពី​ថ្ងៃ​ពុធ​បានចាប់ផ្តើម​ជាមួយនឹង​កិច្ចប្រជុំ​បច្ចេកទេស​នៅ​ទីក្រុង Khartoum រដ្ឋធានី​ប្រទេស​ស៊ូដង់ ដែលមាន​ការចូលរួម​ពី​យោធា និង​ជន​ស៊ីវិល​។​ ​វា​បាន​ធ្វើឡើង​បន្ទាប់ពី​ការពិភាក្សា​ដោយឡែក​ពីគ្នា​ជាច្រើន​ខែ​ ជាមួយនឹង​ក្រុម​ជាច្រើន​រួមមាន​ទាំងយោធា និង​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​ ​បេសកជន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ូដង់ លោក Volker Perthes បាន​និយាយថា ដំណើរការ​នេះ​នឹង​ពិភាក្សា​អំពី​កម្មវិធី​អន្តរកាល រួមទាំង​ការតែងតាំង​នាយករដ្ឋមន្ត្រី​ស៊ីវិល និង​ការរៀបចំ​សម្រាប់​ពង្រាង​រដ្ឋធម្មនុញ្ញ​អចិន្ត្រៃយ៍ និង​ការបោះឆ្នោត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm