សាធារណរដ្ឋកូរ៉េ ផ្តល់ថវិកា១០លានដុល្លារ ដើម្បីអនុវត្តគម្រោង”ការកសាងភូមិសន្តិភាព”

2022/06/09 10:40:50 pm        350

ភ្នំពេញ ៖ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រកាសផ្តល់ថវិកា ១០ លានដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។ 

​កំណត់ហេតុនៃកិច្ចពិភាក្សាត្រូវបានចុះហត្ថលេខាដោយលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកា ប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ គម្រោងនេះមានគោលបំណងដើម្បីអភិវឌ្ឍតំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។ ក្រោមជំនួយឥតសំណងចំនួន១០លានដុល្លារពីសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា គម្រោងនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេល៦០ខែ (២០២២-២០២៦) ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ(ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ។ ធាតុផ្សំសំខាន់ៗនៃគម្រោងរួមមាន ១) ការកែលម្អជីវភាពរស់នៅជនបទ. ២)ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និង ៣)ការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា គម្រោងនេះគឺជាការគាំទ្រដ៏សំខាន់មួយ ដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ជាលទ្ធផល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ភាគច្រើនត្រូវបានដោះនិងបំផ្លាញចោល។ ទោះជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពេលដែលពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព។ 

 ជាមួយគ្នានោះដែរ លោក នោ ហ្យន់ជូន បានលើកឡើងថា វិស័យអភិវឌ្ឍន៍ជនបទ គឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូរប្រចាំប្រទេស របស់ទីភ្នាក់ងារកយកា។ ទីភ្នាក់ងារកយកា ប្តេជ្ញាគាំទ្រលើវិស័យនេះ ក្រៅពីគម្រោងនេះ ទីភ្នាក់ងារកយកា ក៏បានផ្តល់ថវិកាចំនួន១០លានដុល្លារកាលពីឆ្នាំ២០២១ ដល់ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សម្រាប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ដូច្នេះហើយ ជាមួយនឹងគម្រោងថ្មីនេះ តំបន់ដែលធ្លាប់មានសង្រ្គាមធ្ងន់ធ្ងរនឹងក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm