កម្ពុជា​ស្ថិត​ពូ​ល​ B ​និង​ពូ​ល​ C ​នៃ​ពាន​ AFF U16 ​និង​ U19 ​ខណៈ​ក្រុម​ U18 ​នារី​ស្ថិតនៅ​ពូ​ល​ A

2022/06/10 04:53:40 pm        2.0 K

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) បានធ្វើការ​ចាប់ឆ្នោត​ប្រកួត​ជើងឯក​យុវជន ២​កម្រិត​អាយុ គឺ​ពាន​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​អាយុ​ក្រោម ១៩​ឆ្នាំ រួមជាមួយ​ពានរង្វាន់​យុវតី​អាយុ​ក្រោម ១៨​ឆ្នាំប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ រួចរាល់​ហើយកាលពី​ថ្ងៃទី​០៩ ខែមិថុនា​ម្សិលមិញ។​

​ជា​លទ្ធផល​ចាប់ឆ្នោត​សម្រាប់​ពានរង្វាន់​យុវជន​ជើងឯក​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៦​ឆ្នាំ​ AFF U16 Boys Championship 2022 ​កម្ពុជា​ស្ថិតក្នុង​ពូ​ល​ C ​ជាមួយ​ក្រុមយុវជន​អូស្ដ្រាលី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា។ រីឯ​ពូ​ល​ A ​គឺមាន​ឥណ្ឌូនេស៊ី វៀតណាម សិង្ហ​បុរី និង​ហ្វីលីពីន និង​ពូ​ល​ B ​មាន​ថៃ ទី​ម័​រ​ខាងកើត ឡាវ និង​ប្រ៊ុយណេ។ ការប្រកួត​នេះ គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​៣១ ខែកក្កដាដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២។​ ​រីឯ​ពានរង្វាន់​យុវជន​ជើងឯក​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Boys Championship 2022 ​កម្ពុជា​ស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ម៉ាឡេស៊ី ឡាវ ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី។ ចំពោះ​ពូ​ល​ A ​គឺមាន​ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា វៀតណាម ថៃ ប្រ៊ុយណេ និង​ហ្វីលីពីន។ ពាន​នេះគ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២។​

​ចំណែក​ពានរង្វាន់​យុវតី​អាយុ​ក្រោម ១៨​ឆ្នាំ​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF U18 Women’s Championship 2022 ​វិញ កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​វៀតណាម ថៃ សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។ ឯ​ពូ​ល​ B ​មាន​អូស្ដ្រាលី មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ហ្វីលីពីន។ ការប្រកួត​នេះគ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​២២ ខែកក្កដាដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២។​ ​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់​យុវជន និង​យុវតី​អាស៊ីអាគ្នេយ៍​ទាំង ៣​ព្រឹត្តិការណ៍​នេះនឹងធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដូចគ្នា ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm