កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ទប់ទល់​នឹង​ទាហាន​រុស្ស៊ី​នៅ​ភាគ​ខាងកើត ខណៈ​វាយបក​នៅ​ភាគ​ខាង​ជើង និង​ខាងត្បូង​

2022/06/10 05:41:46 pm        1.4 K

​អ៊ុយ​ក្រែ​ន៖ កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​វាយប្រហារ​រុល​ទៅ​មុខ ​ទប់​ទល់នឹង​កងកម្លាំង​រុស្ស៊ី​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត ខណៈ​ទប់ទល់​ការវាយប្រហារ​នានា​បាន​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ភាគ​ខាងជើង និង​ខាងត្បូងអំឡុង​សប្ដាហ៍​ទី​១៥ ឬ​ថ្ងៃ​ទី​១០៧​ នៃ​សង្គ្រាម​នេះ​។

​ការ​វាយ​រុលទៅមុខ​នៅ​ភាគខាងត្បូង​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៨ ​ខែឧសភា និង​នៅ​ថ្ងៃទី​២​ ខែ​មិថុនា ប្រធាន​រដ្ឋបាល​យោធា​ខេត្ត Kherson លោក Hennadiy Lahuta បាន​រាយការណ៍​ថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រំដោះ​យក​ភូមិ​ចំនួន​២០​។ ​នៅក្នុង​តំបន់​មួយចំនួន កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ត្រៀម​វាយ​រុញ​កងកម្លាំង​រុស្ស៊ី​ នៅ​តាម​ខ្សែបន្ទាត់​ការពារ​នានា​ឲ្យ​ត្រឡប់ក្រោយ​ចម្ងាយ​ប្រមាណ​ ២៥គីឡូម៉ែត្រ។ ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ក៏បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ផង​ដែរ​ថា ការ​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា​របស់​ខ្លួន​បាន​បង្ខំ​ឲ្យ​នាវា​រុស្ស៊ី​ដកថយ​ចម្ងាយ​ ១០០គីឡូម៉ែត្រ​ពី​ដីគោក និង​ជំរុញ​រុស្ស៊ី​ឲ្យ​ដាក់​មី​ស៊ី​ល​ប្រឆាំង​នាវា​ប្រើ​ដោយ​ថាមពល​ថ្ម Bal​ និង Bastion នៅ​លើ​តំបន់ Crimea​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ផ្តល់​អាទិភាព​ដល់​យោធា​រុស្ស៊ី​ដែល​កាន់កាប់​ទាំង​តំបន់ Luhansk ទាំង Donetsk ជា​ខេត្ត​ពីរ​បង្កើត​ជា​តំបន់ Donbas។ ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​បានចាប់ផ្តើម​ប្រយុទ្ធ​ជា​លើកដំបូង​ ដើម្បី​គ្រប់គ្រង​តំបន់​នេះ​នៅក្នុង​ឆ្នាំ២០១៤ ខណៈ​លោក Putin បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជ្យ​ភាព​នៃ​អ្វី​ដែល​ហៅថា "​សាធារណរដ្ឋ​ប្រជាមានិត​" Donetsk និង Luhansk មុន​ពេល​ចាប់ផ្តើម​ការ​លុកលុយ​ពេញបន្ទុក​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm