កីឡាវាយកូនឃ្លីលើតុ​បញ្ជូន​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ទៅ​បោះជំរំ​ហាត់ និង​ប្រកួត​នៅ​ថៃ​

2022/06/10 05:56:29 pm        553

​វាយកូនឃ្លីលើតុ៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជានឹង​បញ្ជូន​ប្រតិភូ អាជ្ញាកណ្ដាល​-​ចៅក្រម គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ជាច្រើនរូបចូលរួម​ការបោះជំរំ​ហ្វឹកហាត់ និង​ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍នៅ​ប្រទេស​ថៃចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ សប្ដាហ៍​ក្រោយ។​

​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា មុន​ចាក​ចេញពី​មាតុភូមិ ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ និង​ប្រធាន​សហព័ន្ធ បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​-​កីឡាការិនីនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ឯកឧត្តម​បាន​ផ្ដាំផ្ញើ និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ទាំងអស់ត្រូវខិតខំ​ហ្វឹកហាត់ និង​ប្រកួត ដើម្បី​ទទួលបាន​នូវ​គុណ​ផល​ល្អប្រសើរ សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗនា​ថ្ងៃ​អនាគត។​ ​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការសហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​បញ្ជាក់ថា បេសកកម្ម​នេះមាន​ប្រតិភូ គ្រូបង្វឹក ចៅក្រម និង​កីឡាករ​-​កីឡាការិនី ១៥​រូបចូលរួម​ជុំរុំ​ហ្វឹកហាត់​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៩​ឆ្នាំអាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ និង​ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​២៦ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៣ ខែមិថុនា ហើយ​មាន​កីឡាករ​-​កីឡាការិនី​វ័យក្មេង ៥​រូបត្រូវ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​១២ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២។​

​តាមរយៈ​ការចូលរួម​ជា​លក្ខណៈ​អន្ដរជាតិ​នេះ លោក​រំពឹងថានឹង​ទទួលបាន​លទ្ធផល​ល្អ ទាំង​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៩​ឆ្នាំ ដោយសារ​ការប្រកួត​សិស្ស​បឋម​លោក​សំឡឹង​ឃើញ​ កីឡាករ​វ័យក្មេង​មាន​សមត្ថ​ភាពល្អ​គួរ​ទទួលយកបានព្រោះ​ពួកគេ​មាន​ឆន្ទៈ​ល្អ ហើយ​គោលបំណង​សហព័ន្ធ​ឲ្យ​ចង់​កីឡាករ​វ័យក្មេង​ចូលរួម​ការប្រកួត​ឲ្យ​បាន​ច្រើន​ ដែលជា​បទ​សោធន៍​ដ៏​ធំ​សម្រាប់​ពួកគេ​។​ ​សូមបញ្ជាក់ថា ក្នុងការ​ចាកចេញ​ទៅ​បោះជំរំហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ ប្រធាន​សហព័ន្ធឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឧបត្ថម្ភ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ក្នុង​ម្នាក់ៗចំនួន ១០០​ដុល្លារ ប្រតិភូ គ្រូបង្វឹក និង​ចៅក្រម និង​ក្រុម​កីឡាករ​-​កីឡា​រិ​នី​យុវជន​ក្នុង​ម្នាក់ៗ​ចំនួន ២០០​ដុល្លារ។ រីឯ​លោក​បណ្ឌិត ដួង ហេង អនុប្រធាន​សហព័ន្ធក៏បាន​ឧបត្ថម្ភ​ប្រតិភូ គ្រូបង្វឹក ចៅក្រម និង​ក្រុម​កីឡាករ​ទាំងអស់ ២៥​នាក់​ក្នុង​ម្នាក់ៗ ២០​ម៉ឺន​រៀល​បន្ថែម​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm