ក្រសួងអប់រំរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសជាថ្មី នៅដើមសប្ដាហ៍ក្រោយ

2022/06/10 06:58:00 pm        1.0 K

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជាថ្មី នៅថ្ងៃទី១៣ ខែមិថុនា ដើមសប្ដាហ៍ក្រោយនេះ។ ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ជាការរៀបចំជាថ្មី ក្រោយខកខានរយៈពេល ពីរឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩។

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចយកថ្ងៃទី ១៣ ខែមិថុនា ដើមសប្ដាហ៍ក្រោយ សម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងថ្នាក់ទី ១២។ ការប្រឡងនេះ នឹងរៀបចំឡើងនៅទីតាំង វិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប ហើយនេះក៏ជាការប្រឡងជាថ្មី ក្រោយមានវត្តមានកូវីដ-១៩នៅកម្ពុជាផងដែរ។ ចំពោះការប្រគល់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា នៅទីតាំងប្រឡងដោយផ្ទាល់។

ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ជាការប្រកួតប្រជែងលើមុខវិជ្ជាសំខាន់ចំនួន ៣។ មុខវិជ្ជាទាំង ៣នេះ រួមមាន គណិតវិទ្យា រូបវិទ្យា និងអក្សរសិល្ប៍ខ្មែរ។ ចំពោះចំនួនសិស្សដែលនឹងចូលរួម ក្នុងការប្រឡងវគ្គផ្ដាច់ព្រាត់ នៅខេត្តសៀមរាប គឺមានចំនួនសរុប ៤៨០ នាក់ ដោយមួយមុខវិជ្ជា មានបេក្ខភាពប្រកួតចំនួន ៨០ នាក់។

ពាក់ព័ន្ធនឹងការប្រឡងនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា វាជាព្រឹត្តិការណ៍សំខាន់។ ភាពសំខាន់គឺជំរុញ សិស្សនៅថ្នាក់មធ្យមសិក្សាឱ្យយកចិត្តទុកដាក់លើ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្រ្ត។ ការប្រឡងក្នុងឆ្នាំ ២០២២នេះ គឺនៅតែរក្សា​យន្តការដដែល ខណៈគ្រប់យ៉ាងកំពុងប្រព្រឹត្តិទៅតាមការគ្រោងទុក។

ការប្រឡងសិស្សពូកែទូទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានផ្ដល់ជូននូវប្រាក់​រង្វាន់​ដល់​ជ័យលាភីផងដែរ។ ជ័យលាភីគឺ កំណត់យកចាប់ពី លេខ ១ ដល់លេខ ១០ ដោយជ័យលាភីលេខ១ទទួលបាន ​ទឹកប្រាក់ចំនួន ៣លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ ២ទទួលបានចំនួន ៣លាន ២សែនរៀល, លេខ ៣ទទួល បា ន ២លាន ៩សែនរៀល៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm