វិស័យឯកជន បន្តនាំយកវិភាគទាន ចូលរួមការងារបោសសំអាតមីន នៅកំពង់ស្ពឺ

2022/06/10 07:08:57 pm        626

កំពង់ស្ពឺ៖ វិស័យឯកជននានា បានបន្តនាំយកវិភាគទាន ជាសប្បុរសធម៌ ចូលរួមជាមួយអាជ្ញាធរមីនកម្ពុជា អនុវត្តលើកការងារសកម្មភាពបោសសំអាតមីន នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីរំដោះដីឱ្យមានសុវត្ថិភាព និងប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ ។

ក្នុងពិធីប្រគល់ និងទទួលវិភាគទានសប្បុរសធម៌ គាំទ្រការងារបោសសំអាតមីន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា មាន​ប្រសាសន៍ថា សម្រាប់ថវិកាជាវិភាគទាន ទទួលបានពីសប្បុរសជននេះ នឹងយកទៅប្រើប្រាស់ ក្នុងការងារបោសសំអាតមីន នៅក្នុងភូមវាល ឃុំស្រង់ ស្រុកគង់ពិសី លើផ្ទៃដីប្រមាណ ៥ហិកតា ជាអតីតសមរភូមិ ក្នុងទសវត្សឆ្នាំ៨០ ។

ឯកឧត្តម បានបន្តថា ចំពោះវិភាគទានប្រគល់ដល់អាជ្ញាធរមីននេះ ទទួលបានពីអង្គភាពខ្មែរថាមស៍ ហើយប្រតិបត្តិការបោសសំអាតនេះ ធ្វើឡើងតាមរយៈកងទ័ពមួកខៀវ ដែលមានបទពិសោធន៍ធ្លាប់​ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ប្រើប្រាស់ពេលវេលាបោសសំអាតជិត ២០ថ្ងៃ ប៉ុន្តែ​តំបន់នោះ ភូមិសាស្ត្រមិនសូវងាយស្រួលនោះទេ ​គ្រាប់រំសេវមានការចលត ព្រោះជារដូវ ភ្លៀង មាន​ទឹកជំនន់ និងស្ថិតនៅជម្រៅជ្រៅ ​ហើយសូមថ្លែងអំណរគុណចំពោះការចូលរួមនេះ ។

លោក Mohan Bandam ប្រធានអង្គភាពខ្មែរថាមស៍ លើកឡើងថា មានសេចក្តីសប្បាយ​រីក​រាយ​ណាស់ ​ដែលបានចូលរួមវិភាគទានជាមួយអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន​មនុស្សធម៌​ដែលជាជ្រុងមួយតូចនៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋភូមិវាល ហើយវិភាគទាននេះ ជាការចូលរួមចំណែកដោយផ្ទាល់ក្រុមការងាររបស់​អង្គភាពទាំងមូល។

លោក បានបន្តថា ​នឹងបន្តចាប់ផ្តើមរៃអង្គាសមូលនិធិបន្ថែមទៀតពីសប្បុរសជន ​និងបណ្តាវិស័យ​ឯកជននានា​ តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌រហូតដល់ខែធ្នូ​ ឆ្នាំ២០២២នេះ ដើម្បី​ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដល់ការងារបោសសម្អាតមីន ។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំនេះ ​រាជរដ្ឋាភិបាលកម្ពុជា និងមានការ​ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ​បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនដោយរំដោះផ្ទៃដី​ បានជាង ២ ៣៧៨ គីឡូម៉ែត្រក្រឡា​ និងផ្តល់ដីមាន​សុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលផលបានជាង ៧លាននាក់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm