មន្រ្តីជំនាញរម្លឹកពលរដ្ឋសង្ស័យមានជំងឺពងបែកជើង ដៃ និងមាត់ រួសរាន់ទៅជួបគ្រូពេទ្យ

2022/06/10 07:55:25 pm        1.9 K

ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសង្ស័យមានជំងឺពងបែកជើង ដៃ និងមាត់ រួសរាន់ទៅជួបគ្រូពេទ្យ ប្រសិនបើមានអាការៈពិបាកដកដង្ហើម និងខ្សោយកំលាំងខ្លាំង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន​ប្រាប់BTVឱ្យដឹងថា បច្ចុប្បន្នក្រសួងសុខាភិបាល បាន​រក​ឃើញ​ជា​រប៉េះរប៉ោះ​នៃ​ជំងឺ​ពងបែក​នៅដៃ ជើង និងក្នុងមាត់ ​លើកុមារតាមបណ្តាខេត្តមួយចំនួន។ ជំងឺពងបែកនៅដៃជើង ​និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ។ ជំងឺនេះកើតមាននៅក្នុងប្រទេសកម្ពុជា ​តាំងពីឆ្នាំ២០១២ ​ហើយក៏ជាជំងឺដែលកើតមាននៅប្រទេស​ជាច្រើនលើពិភពលោកផងដែរ។ ក្រៅពីនេះ លោកជំទាវ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសង្ស័យ​មាន​ជំងឺពង​បែកដៃ ជើង ​និងមាត់ ​សូមរួសរាន់ទៅជួបគ្រូពេទ្យ ប្រសិនបើមានអាការៈពិបាកដក​ដង្ហើម និងខ្សោយ​កំលាំងខ្លាំង។

បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅពេលថ្មីៗនេះ បានបញ្ជាក់ថា រោគសញ្ញាដំបូង នៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្តៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមាន ពងបែកនៅលើបាតដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។

ដោយឡែកការព្យាបាលវិញ គឺអ្នកវិទ្យាសាស្រ្តមិនទាន់បានរកឃើញជាក់លាក់នោះទេ ប៉ុន្តែ​ជា​ការណែនាំរបស់ក្រសួងសុខាភិបាល​ អ្នកជំងឺគួរពិសាទឹកឲ្យបានច្រើន និងពេលខ្លះអាចត្រូវការ​ព្យាបាល​ទៅតាមរោគសញ្ញា ​ដើម្បីបន្ថយគ្រុនក្តៅ​ដោយថ្នាំ​បញ្ចុះកំដៅ​ និង​ថ្នាំបំបាត់​ការឈឺចាប់ ដែលបណ្តាលមកពីដំបៅក្នុងមាត់។ ទោះជាមិនបានទទួលការព្យាបាល អ្នកជំងឺភាគច្រើន​អាចជាសះស្បើយ​ទៅវិញក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ ​និងកម្រមានផលវិបាកណាស់។ លើកលែងតែករណីជំងឺមួយចំនួនតូចដែលធ្ងន់ធ្ងរត្រូវទាមទារការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm