កម្ពុជាកំពុងសិក្សាបង្កើតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមច្រើនកន្លែងទៀត

2022/06/10 08:47:17 pm        669

ភ្នំពេញ៖ បន្ទាប់ពីមានការឯកភាពរវាងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ខណៈនៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមកាងារនេះ គឺមានថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែនវៀតណាម បានលើកសំណើរបង្កើតច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ថ្មីៗមួយចំនួនទៀតរវាងកម្ពុជា-វៀតណាម។

បើតាមឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ​អន្តរក្រសួង​ដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមិថុនានេះថា នៅក្នុងដំណើរការកិច្ចប្រជុំក្រុមការងារ​អន្តរក្រសួងថា​លើកដំបូងនៅថ្ងៃទី៨ ខែមិថុនានេះ ក្រុមការងារបានសម្រេចរៀបចំផែនការ លើកទិសដៅ ​ដើម្បីសិក្សា រៀបចំ បង្កើត ​និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និង​ពិនិត្យសំណើរ ពីថ្នាក់ដឹកនាំ បណ្តាខេត្តជាប់ព្រំដែនវៀតណាម​លើការបង្កើតច្រកព្រំដែនថ្មីៗ និង​ដំឡើង​កម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីដាក់សំណើរទៅរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃពិនិត្យ។

ឯកឧត្តម សុខ ផល ថ្លែងថា កន្លងមកមកនេះ កម្ពុជាមានច្រកទ្វារសំខាន់ៗចំនួនបីប្រភេទដែលបើក​អោយ​ពលរដ្ឋប្រទេស​ទាំងពីរ​ធ្វើដំណើរឆ្លង​ដែន​ចេញចូលស្របច្បាប់ រួមមាន៖ ទី១.ច្រកទា្វរព្រំដែន​អន្តរជាតិ ទី២. ច្រកទ្វារព្រំដែនទ្វេភាគីដែល​អនុញ្ញាត​អោយ​តែប្រជាពលរដ្ឋ​ តែប្រទេស​ពីរ​កម្ពុជា​វៀតណាម​ប្រើតែលិខិតឆ្លងដែនសម្រាប់ដែនចេញប្រកបរបរអាជីវកម្ម និងទី៣ ច្រកទ្វាតំបន់។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បន្តថា ​បច្ចុប្បន្ន កម្ពុជា ​មាន​ខេត្តព្រំដែន​វៀតណាម​ប្រមាណ១០ រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត និងខេត្តកែប ខណៈនៅ​ពេលថ្មីរាជរដ្ឋាភិបាលកម្ពុជា ​បានចេញសេចក្តីសម្រេចដំឡើង​ច្រកទ្វារ​ព្រំដែន​ទ្វេភាគីកោះថ្ម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិតេជោកោះថ្ម នៅខេត្តត្បូងឃុំ ហើយនៅ​ពេលឆាប់ៗនេះ ​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​និងប្រមុខថ្នាកដឹកនាំរដ្ឋាភិបាល​វៀតណាម នឹងប្រកាសបើកផ្លូវការ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        46
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm