Wimbledon ប្រកាស​កញ្ចប់​ប្រាក់រង្វាន់​ខ្ពស់បំផុត​មិន​ធ្លាប់មាន​សរុប ៤០.៣លាន​ផោន​

2022/06/10 10:25:05 pm        163

​វាយ​កូន​បាល់៖ ប្រាក់រង្វាន់​ជា​កញ្ចប់​រួម​នៃ​ព្រឹត្តិការណ៍ Grand Slam, Wimbledon ឆ្នាំនេះ​ត្រូវបាន​តម្លើង​ខ្ពស់បំផុត​ជា​កំណត់ត្រា ៤០.៣លាន​ផោន នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​។

​​យ៉ាងណាក្តី​ជើងឯក​ផ្នែក​បុរស និង​នារី​ត្រូវបាន​កាត់បន្ថយ​វិញ​មក​ត្រឹម ២លាន​ផោន​ក្នុង​ដូចគ្នា ពោល​គឺ​បន្ថយ​ពី ២.៣៥លាន​ផោន​នៅពេល Wimbledon បើក​ឲ្យ​អ្នកទស្សនា​ចូល​ពេញ​កាលពី​ឆ្នាំ២០១៩ មុន​កូ​វីដ​-១៩​។​ ​​តែ​ជារួម​កញ្ចប់​ប្រាក់រង្វាន់​សរុប​បាន​កើន​ឡើង ៥.៤% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​នៅ​ពេល​មាន​កញ្ចប់​ប្រាក់​រង្វាន់​សរុប​ត្រឹម ៣៨លាន​ផោន និង​មានការ​កើន​ឡើង ១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២១ កន្លងទៅ​។ ​​នៅ​ឆ្នាំ២០២១ ឆ្នាំ​មុននេះ Wimbledon ត្រូវបាន​រៀប​ចំឡើង​វិញ ​តែ​បើក​ឱ្យ​អ្នក​ចូល​ទស្សនា​ក្នុង​ចំនួន​កំណត់ បន្ទាប់ពី​ខកខាន​រៀបចំ​នៅ​ឆ្នាំ២០២០ ដោយសារ​កូ​វីដ​-១៩​។

​​ជាមួយគ្នា​នោះដែរ ការប្រកួត Wimbledon ផ្នែក​ពិការ​ជិះ​រទេះ​មានការ​កើន​ឡើង​កញ្ចប់​ទឹកប្រាក់​គួរ​កត់​សំគាល់​ដល់​ទៅ ៤០% ដែល​នឹង​មាន​អ្នកចូលរួម​ប្រកួត​គុណ​នឹង​ពីរ​។ ​​សំរាប់​កីឡាករ​ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ទាំង ៣​ប្រកួត​នឹង​ទទួលបាន ៦២០០០​ផោន ហើយ​ប្រសិន​ឈ្នះ​នៅ​ជុំ​ទី​១ នឹង​ទទួល​បាន ៥​ម៉ឺន​ផោន​។ ​ព្រឹត្តិការណ៍ Grand Slam ទី​បី​ប្រចាំឆ្នាំ Wimbledon នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm