សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អំណោយរថយន្តសង្គ្រោះបន្ទាន់ជូនកងយោធពលខេមរភូមិន្ទ

2022/06/10 10:30:00 pm        331

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនជូនដល់កងយោធពលខេមរភូមិន្ទ។

រថយន្តគិលានសង្គ្រោះបន្ទាន់ ១គ្រឿង ដែលបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យកំប្លេ សម្រាប់ចល័តសង្គ្រោះបន្ទាន់ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ លីហៀក ដែលជារថយន្តពេទ្យអំណោយទី ៥០ របស់សម្តេច ត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ នាំយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យ ទីចាត់ការសុខាភិបាល អគ្គបញ្ជាការ ដើម្បីជួយសង្គ្រោះ និងព្យាបាលដល់អ្នកជំងឺរបួស និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទេវហេតុផ្សេងៗ ដែលនៅជិតមូលដ្ឋានកងទ័ព។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងនាយ ពលទាហាន ក្រុមគ្រូពេទ្យ ក្នុងទីចាត់ការសុខាភិបាល អគ្គបញ្ជាការ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ នឹងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទ គ្រប់ទីកន្លែង ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ទៀតថា នេះជារថយន្តគិលានសង្គ្រោះបន្ទាន់លើកទី៥០ ហើយ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាពដល់គិលានដ្ឋានគ្រប់អង្គភាពរបស់កងយោធពលខេមរៈភូមិន្ទ ក្នុងការរួមចំណែកដើម្បីគាំពារសុខមាលភាពជូនកងទ័ព និងប្រជាជន ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកថា រថយន្តគិលានសង្គ្រោះបន្ទាន់ដែលបានផ្ដល់ជូនដល់ទីចាត់ការសុខាភិបាល អគ្គបញ្ជាការ នាពេលនេះមិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះជាប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានកងទ័ពផងដែរ ទៅកាន់មន្ទីរពេទ្យ ពិសេសការចល័តជួយគាំពារ ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងទ័ព គ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងគ្រួសារ រួមនិងប្រជាពលរដ្ឋផងដែរ ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់ក្រុមគ្រូពេទ្យយោធា ក្នុងទីចាត់ការសុខាភិបាល អគ្គបញ្ជាការ សូមប្រើប្រាស់រថយន្តគិលានសង្គ្រោះនេះ ជាប្រយោជន៍លក្ខណ:មនុស្សធម៌ ដោយមិនមានគិតពីកម្រៃ ៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm