សិក្ខាកាមប្រទេសកូឡុំប៊ី បញ្ចប់ការសិក្សាជំនាញមីនពីកម្ពុជា ដោយជោគជ័យ

2022/06/10 10:39:56 pm        734

ភ្នំពេញ៖ ដូចការគ្រោងទុក សិក្ខាកាមប្រទេសកូឡុំប៊ី បញ្ចប់ការសិក្សាជំនាញមីនពីកម្ពុជា ដោយជោគជ័យ ដែលចាប់ផ្តើមពីថ្ងៃទី ៣០ខែឧសភា ដល់ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្ម កងយោធពលខេមរភូមិន្ទ នៅថ្ងៃថ្ងៃទី១០ខែមិថុនានេះ បានអញ្ចើញជួប​សំណេះសំណាល​ជាមួយសិក្ខាកាមជំនាញសកម្មភាពមីន ​នៃសាធាររដ្ឋកូឡុំប៊ី បញ្ចប់ការសិក្សាជំនាញមីន ពីកម្ពុជាដោយជ័យ ដែលចាប់សិក្សាពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២២។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថាCMAC។

នៅឱកាសខាងលើនោះ នាយឧត្តមសេនីយ៍ មាស សុភា បាន​លើកឡើងពី ទំនាក់ទំនងល្អ​នៃ​ប្រទេស​ទាំងពីរ ​ដែលមានកិច្ចសហការគ្នាទៅវិញទៅមក ហើយកម្ពុជាពេញចិត្តផ្ទេរចំណេះជំនាញ​វិស័យមីន ​ដើម្បីចូលរួមចំណែកពន្លឿនផែនការដោះមីននៅប្រទេសកូឡុំប៊ី។

រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ​ហៅកាត់ថា JICA បានគាំទ្រ​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា​ ផ្តល់លើការ​ហ្វឹកហ្វឺន​ជំនាញ​បច្ចកទេស​បោសសម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ ដល់មន្រ្តីជំនាញប្រទេសកូឡុំប៊ី​ ក្នុងពីរដំណាក់កាល​ មានចំនួន១០វគ្គ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

តាមផែនការដ្ឋាភិបាលប្រទេសកូឡុំប៊ី ​បានដាក់សំណើសុំជាថ្មី ដល់រដ្ឋាភិបាលជប៉ុន ឲ្យបន្តជួយ​គាំទ្រ​ដល់ការហ្វឹកហ្វឺនដល់នាយទាហានកូឡុំប៊ី ​សម្រាប់រយៈពេល៣ឆ្នាំទៀត ពោលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនយល់ព្រមតាមសំណើររបស់កូឡុំប៊ី និងស្នើរដល់រដ្ឋាភិបាលកម្ពុជា តាមរយៈស៊ីម៉ាក់បន្តការហ្វឹកហ្វឺនជូនតាមសំណើររបស់ប្រទេសកូឡុំប៊ី៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm