បេក្ខភាពឈរបោះឆ្នោតឃុំនៅស្រុកបារាយណ៍ ទទួលស្គាល់លទ្ធផលបោះឆ្នោត និងត្រៀមចូលបម្រើការងារឃុំអាណត្តិថ្មី

2022/06/11 08:22:39 pm        1.3 K

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយ​ស្រុកបារាយណ៍ ​និងស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបណ្តាបេក្ខភាព​ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ​នៅស្រុកបារាយណ៍។

បណ្តាបេក្ខភាពក្រុមប្រឹក្សាឃុំ ប្រកាសទទួលស្គាល់លទ្ធផលការបោះឆ្នោត និងបានប្តេជ្ញាចិត្ត​ធ្វើការ​ងារ​រួមគ្នាជាមួយបេក្ខភាពមកពីបណ្តាគណបក្សនានា ដើម្បីជម្រុញ​មូលដ្ឋាន​បន្តការអភិវឌ្ឍបន្ថែមទៀត។

បណ្តាបេក្ខភាពឈរឈ្មោះបោះឆ្នោត បានលើកឡើងថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់អណត្តិទី៥ ថ្ងៃទី៥ ខែមិថុនានេះ ​ដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅ​មានសន្តិសុខ សណ្តាប់​ធ្នាប់​ ពលរដ្ឋទៅបោះឆ្នោតគ្មានការ​បង្ខិតបង្ខំ ការរាប់សន្លឹកឆ្នោតធ្វើបានឡើង​ក្រោមការ​ឃ្លាំមើល​យ៉ាងដិតដល់ពីគ្រប់តំណាងគណបក្សនយោបាយ និងបណ្តាអ្នកសង្កេតការណ៍​មកពី​បណ្តាគណបក្ស រហូតមានការចុះហត្ថលេខាព្រមព្រៀងទទួលស្គាល់លទ្ធផល​ការបោះឆ្នោត​នោះថែមទៀតផង។

សម្រាប់បេក្ខភាពត្រៀមចូលកាន់ដំណែងជាប្រធានក្រុមប្រឹក្សាឃុំអាណត្តិថ្មី មកពីមកពីឃុំចើងដើង ឃុំបល្ល័ង្គ ក៏ដូចឃុំបារាយណ៍ជាដើម បានថ្លែងការប្តេជ្ញាចិត្តធ្វើការងារជាមួយបណ្តាសមាជិក​ក្រុម​ប្រឹក្សា​ឃុំមកពីគណបក្សនានា ដើម្បីបង្កើនការផ្តល់សេវាល្អជូនបណ្តាប្រជាពលរដ្ឋអោយ​បាន​ល្អប្រសើរ ជាពិសេសការខិតខំជម្រុញមូលដ្ឋានបន្តការអភិវឌ្ឍជាដើម។

ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ថោង ខុន នៅក្នុងជំនួបសំណេះសំណាលនេះ បានថ្លែងការកោត​សរសើរប្រធានក្រុមប្រឹក្សាឃុំអាណត្តិចាស់ ដែលបានបំពេញការងារផ្តល់សេវាថ្នាក់មូលដ្ឋាន​ជូន​បណ្តាពលរដ្ឋបានល្អប្រសើរ រហូតធ្វើអោយពលរដ្ឋផ្តល់ការស្រឡាញ់ ទុកចិត្ត និងបន្តគាំទ្រ​បោះឆ្នោតជូនមេឃុំក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម ក៏បានស្នើសុំក្រុមប្រឹក្សា​ឃុំអាណត្តិ បន្តប្រពៃណីល្អផ្តល់សេវាល្អជូនពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm