ឯកឧត្តម ហ៊ុន ម៉ានី៖ ធនធានមនុស្សប្រកបដោយសមត្ថភាព ជាកត្តាកំណត់ភាពជោគជ័យក្នុងគ្រួសារ និងសង្គមជាតិ

2022/06/11 10:22:47 pm        670

កំពត៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សង្គមជាតិមួយមានការអភិវឌ្ឍអាស្រ័យលើកត្តាសំខាន់បួន គឺវិស័យការពារជាតិ សន្តិសុខជាតិ ការបរទេស និងម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែដើម្បីឲ្យវិស័យទាំ៤នេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ គេត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពជាចាំបាច់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា (អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និងទេសចរណ៍) ​បានលើកឡើងថា ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់​វិស័យ​អាទិភាពជាច្រើនក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ហើយវិស័យអប់រំ គឺជាឤទិភាព​មួយ​ក្នុង​ចំណោម​ឤទិភាពនានា ​សម្រាប់ការរីកចម្រើនរបស់សង្គមជាតិ ​គ្រប់កាលៈទេសៈ ចាប់តាំង​ពីការ​រំដោះចេញ​ពីរបបប្រល័យពូជសាសន៍ រហូតដល់ដំណាក់កាលចុងក្រោយ​នៃការរីករាលដាល​នៃ​ជំងឺកូវីដ-១៩ និងបន្តទៅថ្ងៃអនាគត។

ឯកឧត្តម បានបន្តទៀតថា ភាពជោគជ័យ លើការងារអ្វីក៏ដោយ ត្រូវកើតឡើងពីការតាំងចិត្ត ប្រឹងប្រែង​ដោយខ្លួនឯង ព្រោះគ្មានបុគ្គលណា ​អាចដឹកដៃយើងទៅរកភាពជោគនោះទេ កម្ពុជា​ក៏ដូចគ្នា ​មានតែសមត្ថភាពនៃការដឹកនាំតែមួយគត់ ដែលអាចធ្វើឲ្យប្រទេសអភិវឌ្ឍន៍​រីកចម្រើន​លើគ្រប់វិស័យ ក្នុងនោះ ភាពជោគជ័យក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ដែលលោក​មាន​ការអប់រំល្អ អាចវិភាគ ​ជ្រើសរើសមេដឹកនាំបានត្រឹមត្រូវ។

ឯកឧត្តម ស្នើដល់លោកគ្រូ អ្នកគ្រូ ​និស្សិត​បញ្ញវន្ត​ យុវជនទាំងអស់ ​សូមពិចារណា៣ចំណុច ដើម្បីរួមគ្នា​ការពារសមទ្ធិផល ​និងអភិវឌ្ឍន៍​ខ្លួនឯង និងប្រទេសបន្តទៀត ៕ អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm