លោកឧកញ៉ា ឡូវ ហ៊ឹង មិនភ្លេចគុណពលរដ្ឋដែលនៅតែបន្តគាំទ្របក្សប្រជាជនកម្ពុជា

2022/06/12 04:37:23 pm        626

កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាថ្មីម្តងទៀត ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ​ដែលនៅតែមានជំនឿជឿជាក់មកលើគោល នយោបាយ និងការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា ។

ដើម្បីឆ្លើយតបទៅនិងការសន្យារបស់ខ្លួន លោកឧកញ៉ា ក៏បានសម្រេចសាងសង់ផ្ទះចំនួន៨ខ្នង​ជូន​អ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលជាអ្នកក្រីក្រ ព្រមជាមួយនឹងការសន្យាបន្តកសាង​សមិទ្ធផល​ដទៃទៀត​សម្រាប់អ្នកឃុំទងត្រឡាចទាំងមូល។

ការថ្លែងអំណរគុណឆ្លើយតបតាមរយៈ ផ្តល់ការសាងសង់ផ្ទះនិងបន្តកសាងសមិទ្ធផល​សាធារណៈ​របស់​លោកឧកញ៉ា ឡូវ ហ៊ឹង ​ជូនអ្នកឃុំទងត្រឡាចខាងលើនេះ ត្រូវបានធ្វើឡើងក្នុង​ពេល​លោកឧកញ៉ា អញ្ជើញចុះជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋឃុំទងត្រឡាច​ជាថ្មីម្តងទៀត​ នៅព្រឹកថ្ងៃអាទិត្យទី១២ មិថុនានេះ។

លោកឧកញ៉ា បានបញ្ជាក់ថា លទ្ធផលដែលអ្នកឃុំទងត្រឡាច បោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា ជាចំនួនដ៏ខ្ពស់ស្ទើរ តែ១០០% ដែលបងប្អូនអ្នកទងត្រឡាចនៅតែស្មោះត្រង់ ស្រលាញ់ គាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។

ដោយជោគជ័យនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ២០២២​ដែលកើត​ចេញពីទឹកចិត្តជំនឿជឿជាក់មកលើគណបក្សប្រជាជនជាបន្តទៀតនេះ លោកឧកញ៉ាក៏បានប្រកាស​បន្តសាងសង់​ផ្ទះជូនអ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលមានជីវភាពក្រីក្រចំនួន៨ខ្នង​ផ្ទះបន្ថែម​ទៀត​ ដែលមានតម្លៃប្រមាណជា៤ម៉ឺនដុល្លារ រួមជាមួយនឹងកិច្ចការចំពោះមុខជាច្រើនទៀត​ដែល​អាជ្ញាធរឃុំទងត្រឡាចក្រោមការជួយគាំទ្រពីថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយមូលដ្ឋានបន្តអភិវឌ្ឍន៍​ដើម្បីបំរើនូវសេចក្តីត្រូវការចំពោះមុខជូនពលរដ្ឋជាបន្ត។

ពលរដ្ឋឃុំទងត្រឡាចបាន បង្ហាញការរីករាយចំពោះជោគជ័យនៃគណបក្សប្រជាជនកម្ពុជា​លើការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។

អភិបាលរងស្រុកស្រីសន្ធរ លោក ម៉ម ណាំ បានលើកឡើងដោយមោទនភាពថា ឃុំទងត្រឡាច ឥឡូវនេះ មានការកែប្រែខ្លាំង​ដោយ​សមិទ្ធផល​ទាំងឡាយ ដូចជា ផ្លូវ ប្រឡាយ បង្គោលភ្លើង​បំភ្លឺផ្លូវ​ជាដើម សុទ្ធ សឹង​បានកើតឡើងដោយការជួយជ្រោមជ្រែងពីលោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុម​ការងារ​ចុះជួយឃុំទងត្រឡាចដែលបានខិតខំ និងអូសទាញ​គៀគរ យកមកជួយដល់ប្រជាពលរដ្ឋ​នៅទីនេះដោយបានយកសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទីនេះដូចគ្រួសារតែមួយដោយបានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតឈានខ្ពស់លើសគេលើសឯង។

ជាមួយនឹងជោគជ័យនេះ លោកក៏បានបញ្ជាក់ថា ទោះជាបែបនេះក្តី អ្នកទងត្រឡាចនៅមានបញ្ហា​ប្រឈម២​ចំពោះមុខដែលត្រូវបន្តដោះស្រាយទី១ គឺបញ្ហាប្រឡាយទឹក​ដែលនៅស្ទះក្នុងការដោះទឹក​មិនទាន់សម្រាប់ផលដំណាំស្រូវនិងកសិកម្មដទៃទៀតដោយសារប្រឡាយមិនទាន់ធ្វើហើយជាស្ថាពរ និងទី២បន្តយកចិត្តទុកដាក់ទៅលើវិវាទបញ្ហាទំនាស់ដីធ្លី ខិតខំ​សម្របសម្រួលឱ្យបានសមស្រប​ដែលពលរដ្ឋអាចទទួលយកបានទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ពលរដ្ឋឃុំទងត្រឡាចក៏បានសំណូមពរ​ដល់រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបន្តធ្វើផ្លូវបេតុងចម្ងាយ ៤.៥០០ ម៉ែត្របន្ថែមទៀត ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm