តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​បាត់ដំបង ចាប់ផ្ដើម​ធូរស្រាល ​ខណៈ​ពលករ​ត្រឡប់​ពី​ថៃ​ថយចុះ​

2021/04/27 09:59:58 am        42

បាត់ដំបង​៖ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ការ​ត្រឡប់​ពី​ប្រទេស​ថៃ របស់​ពលករ​មាន​ទី​លំនៅ​ក្នុង​ខេត្តបាត់ដំបង មានការ​ថយចុះ​ជា​បន្តបន្ទាប់ ដែល​ស្ថានភាព​បែបនេះ បាន​ធ្វើ​ឲ្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា នៅក្នុង​ខេត្ត​មានការ​ធូរស្បើយ ខណៈ​អាជ្ញាធរខេត្ត​បាត់ដំបង និង​ខេត្ត​ចាន់​បុរី​ បាន​បើក​ដំណើរការ​ឡើងវិញ នូវ​ច្រកព្រំដែន​ថ្នាក់​តំបន់​ចំនួន​២​នោះ ។

បើតាម​លោក សុខ ហឿន អភិបាលស្រុក​សង្កែ បាន​ឲ្យ​ដឹងថា ចាប់ពី​ពេល​មាន​ប្រកាស​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី តម្រូវ​ឲ្យ​ពលករ​ទើប​ត្រឡប់​មកពី​ថៃ អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុកកំណើត ឬ​ជិត​លំនៅដ្ឋាន​របស់ខ្លួន​នោះ គឺ​ពេល​ភ្លាមៗ មាន​ពលករ​រស់នៅ​ស្រុក​សង្កែ​ត្រូវ​បាន​បញ្ជូន​ពី​ព្រំដែន​មាន​ជិត ២០០​នាក់​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ដល់២​កន្លែង ។

លោក​បាន​បន្តថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺមាន​ភាព​ធូរស្រាល ដោយ​ពលករ​ទើប​មកពី​ថៃ​មាន​តិចតួច និង​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រឡប់ទៅផ្ទះ​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ទើប​ត្រឡប់​មកពី​រាជធានី​ខេត្ត​មួយ​ចំនួន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅទីនេះ រួមទាំង ​មាន​ជនបរទេស​ផងដែរ ​ដោយ​ពួកគេ​ក៏​ត្រូវ​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ពិនិត្យ​សុខភាព យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩ ការផ្ដល់​អាហារ និង​ការពារ​សុខ​សុវត្ថិភាព ។

យោងតាម​របាយការណ៍​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បង្ហាញថា ​បច្ចុប្បន្ន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​នានា​ក្នុង​ខេត្តបាត់ដំបង​ចំនួន ១ ៨៨១​នាក់ បាន​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​ក្នុង​ង​ព្រឹត្តិការណ៍​២០​កុម្ភៈ ចំនួន​១៧១​នាក់ យក​ចំណាក ១៧១​នាក់ អវិជ្ជា​មាន ១៧០​នាក់ លទ្ធផល​វិជ្ជា​ម្នាក់ ខណៈ​អ្នក​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ចំនួន ៦ ២៦១​នាក់ និង​លើក​ទី​២ ចំនួន ២ ៥៦០​នាក់ ៕


​បាន សុខ​រិ​ទ្ធ




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm