កសិករនាំយកទុរេនបែកអន្លុង ប្រមូលផ្ដុំនៅភ្នំពេញ ដើម្បីស្វែងរកទីផ្សារបន្ថែម ​​និងលុបបំបាត់ការលួចបន្លំ

2022/06/12 08:46:08 pm        1.8 K

ភ្នំពេញ៖ ទុរេនបែកអន្លុង មានប្រភពមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានកសិករនាំយកមកប្រមូលផ្ដុំ នៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ដើម្បីស្វែងរកទីផ្សារបន្ថែម និងអាចជួយលុបបំបាត់ នូវការលួចបន្លំ ពីជនខិលខូចមួយចំនួន ។

ក្នុងពិធីចែករំលែកការពិនិត្យមើល និងភ្លក់រស់ជាតិទុរេនបែកអន្លុង លោក ជូ មករា ប្រធាន​សហភាព​សហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ការប្រមូលផ្ដុំនេះ គឺជាការ​សាកល្បង​រវាងកសិករដែលជាម្ចាស់ចម្ការ និងសហភាពរបស់លោក ដើម្បីរកវិធីសហការគ្នា ធ្វើឲ្យបាន​ដឹង​ដល់អ្នកប្រើប្រាស់ ឬអតិថិជនដែលត្រូវចែកចាយបន្តឲ្យកាន់តែមានភាពងាយស្រួល មិនចាំបាច់ចុះទៅដល់ចម្ការផ្ទាល់ ។

លោកបន្តថា គោលបំណង នៃការប្រមូលផ្ដុំនេះ គឺចង់ប្រមូលកម្លាំងកសិករ និងអតិថិជន​ផ្នែក​ទីផ្សារមកជួបគ្នា ពិភាក្សាលើតម្លៃ និងសាកសួរពីបច្ចេកទេសមើលទុរេន ហើយបច្ចុប្បន្ន​មាន​ម្ចាស់ចម្ការប្រហែល ១០ចម្ការ ចង់ប្រមូលផ្ដុំនៅថ្ងៃខាងមុខ ដែលមានផ្ទៃដីចម្ការទុរេន ប្រមាណពី ៣០ ទៅ៥០ហិកតា ។

កសិករជាម្ចាស់ចម្ការទុរេន នៅតំបន់បែកអន្លុង បានលើកឡើងថា ទុរេនបែកអន្លុង កំពុងមាន​ភាពល្បីល្បាញផងដែរ ហើយឆ្នាំនេះអាចប្រមូលផលបាននៅដើមខែមិថុនា និង​ជាធម្មតា​ប្រមូល​ផលរួចរាល់នៅពាក់កណ្ដាលខែកក្កដា ហើយដែលមានការដាក់លក់​ទុរេនបែកអន្លុង តាំងពីខែមិនា ឬខែមេសា មិនមែនមកពីប្រភពបែកអន្លុងនោះទេ ដោយទុរេនបែកអន្លុង មានរូបរាងខុសប្លែក ពីទុរេននាំមកពីទីកន្លែងផ្សេង ។

ពួកគាត់បន្ថែមថា ចំពោះការប្រមូលផ្ដុំនៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជានេះ ជាការល្អដែលនឹងអាចធ្វើឲ្យអ្នកបរិភោគប្រើប្រាស់ បានស្គាល់នូវរស់ជាតិពិតប្រាកដ របស់ទុរេនបែកអន្លុង ។

លោក ជូ មករា បានបញ្ជាក់ថា ការប្រមូលផ្ដុំទុរេននេះ មិនមែនសម្រាប់តែទុរេនបែកអន្លុងនោះទេ គឺគោលដៅចង់ប្រមូលទុរេនពីគ្រប់តំបន់ នៅក្នុងប្រទេស ដើម្បីជួយស្វែងរកទីផ្សារបន្ថែមដល់កសិករ និងមាននិរន្តរភាព ហើយគ្រោងនឹងប្រមូលផ្ដុំផ្លែឈើតាមរដូវកាលផ្សេងទៀត ខណៈបច្ចុប្បន្ន កំពុងប្រមូលផ្ដុំបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ (UV) ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm