ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV News
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយកម្ពុជាបានអនុវត្តន៍វិធានការនានា ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីការស្លាប់ដោយរង្គាលពីជំងឺកូវីដ-១៩។
សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតជាមុនសិន»។
