២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នឹង​ដង្ហែ​មកដល់​កម្ពុជា

2022/06/13 05:13:42 pm        574

​បាល់ទាត់៖ នៅសល់ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះពានរង្វាន់​បាល់ទាត់​ពិភពលោក​ FIFA World Cup Trophy Tour ​នឹងត្រូវ​ដង្ហែ​មកដល់​ប្រទេស​កម្ពុជា ពោលគឺ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​ខាងមុខដែល​នឹងមាន​ការអញ្ជើញ​ទទួល​ស្វាគមន៍​ផ្ទាល់​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​វិមាន​សន្ដិភាព។​

​ទន្ទឹម​ជាមួយគ្នា គេ​ឃើញ​មាន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា និង​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ​ជាច្រើនបាន​ចាប់អារម្មណ៍ និង​បង្ហាញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​វត្តមាន​ពានរង្វាន់​ដ៏​មានតម្លៃ ដែល​នឹងធ្វើ​ដំណើរ​មកដល់​កម្ពុ​ជានា​ថ្ងៃ​ពុធសប្ដាហ៍​នេះ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​នេះគឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​មួយ ហើយ​ការ​ដង្ហែ​ពាន​ FIFA World Cup ​នេះនឹង​រួមចំណែក​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កម្ពុជា ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​មានការ​គាំទ្រ​ជា​សកល​ថែមទៀត។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​ CAMSOC ​ដដែលបានបង្ហាញ​នូវ​អត្ថប្រយោជ​ន៍​សំខាន់ៗ ៣ សម្រាប់​វិស័យ​កីឡា​ជាតិ ចំពោះ​ដំណើរ​គោល​ចរ​របស់​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះរួមមាន​៖ ​ទី​១-​ព្រឹត្តិការណ៍​នេះនឹងធ្វើ​ឲ្យ​កីឡាបាល់ទាត់​នៅ​កម្ពុជា មាន​ប្រជាប្រិយភាព​ពេញនិយមក្នុង​ស្រទាប់​យុវជន យុវវ័យ និង​ប្រជាពលរដ្ឋ​រាប់ម៉ឺន រាប់សែន​នាក់ដែល​អាច​ជំរុញ​ទឹកចិត្ត​ឲ្យ​រំភើប និង​មាន​មោទនភាព​ជាតិដែល​បានទទួល​ពានរង្វាន់​បាល់ទាត់​ពិភពលោក​លើកដំបូង​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​ទី​២-​អាចជួយ​ជំរុញ​ការផ្សព្វផ្សាយ​បន្ថែម​ពី​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ទី​៣- ​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​កម្ពុជា ដែល​បានទទួល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ពីព្រោះ​ FIFA ​នឹង​បញ្ចូល​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​របស់ខ្លួន នូវ​ដំណើរ​ឆ្លងកាត់​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មកដល់​កម្ពុ​ជា។​

​ដោយឡែក​លោក​ព្រឹទ្ធាចារ្យ​បាល់ទាត់ ប៉ែន ផាត បាន​លើកឡើងថា ដោយសារ​វិស័យ​បាល់ទាត់​កម្ពុជាកំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន ពិសេស​ដោយសារ​កត្ដា​ស​ន្ដិ​ភាព ទើប​ FIFA ​អាច​នាំយក​ពានរង្វាន់​មាស​សុទ្ធ​នេះមក​តាំង​បង្ហាញ​នៅ​កម្ពុជា មុន​ដាក់​ឲ្យ​ក្រុម​ខ្លាំងៗ​ជុំវិញ​ពិភពលោក​ធ្វើការ​ប្រកួតប្រជែងក្នុង​ព្រឹត្តិការណ៍​ FIFA World Cup ​នៅ​ប្រទេស​កាតានា​ចុងឆ្នាំ​២០២២ ខាងមុខ។​ ​គួរ​ដឹងថា ពានរង្វាន់​បាល់ទាត់​ពិភពលោកនឹង​ដង្ហែ​មកដល់​កម្ពុជានា​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​សប្ដាហ៍​ក្រោយ។ បន្ទាប់មក​នឹងមាន​ក្បួន​ដង្ហែ​ពាន​នេះ ពី​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញមកកាន់​វិមាន​សន្ដិភាព ដោយ​ពិធី​ទទួល​ស្វាគមន៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី។​ ​បន្ទាប់មកទៀតនឹងមាន​ការនាំ​យកពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នេះ ទៅ​ដាក់​តាំងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កន្លែង​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ ចាប់ពី​ម៉ោង ១​រសៀលរហូតដល់​ម៉ោង ១០​យប់អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm