ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ថា ការផ្ដល់ប្រាក់​រង្វាន់រ​បស់​ណាហ្គា​វើ​លដ៍​នឹង​ជំរុញ​ឲ្យ​ពួកគេ​កាន់តែ​ខំប្រឹង​

2022/06/13 05:25:20 pm        230

ស៊ីហ្គេម៖ ​កីឡាករ​-​កីឡាការិនី​ជយលាភី​មេដាយមាស នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​ទទួលបាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ហើយ​បាន​ចាត់​ទុ​ការឧបត្ថម្ភ​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ដែល​ជំរុញ​ឲ្យ​ពួកគេ​កាន់តែ​ខំប្រឹង ពិសេស​ដើម្បី​ការពារ​មេដាយមាសនា​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​នេះ​បើតាម​ការបញ្ជាក់​ក្រោយ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ បានរៀបចំ​ផ្ដល់ប្រាក់​រង្វាន់​ដល់​អត្ត​ព​លិ​ក​មេដាយមាស​ស៊ី​ហ្គេម ៩​គ្រឿង គ្រូបង្វឹក និង​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សរុប​ទឹកប្រាក់​ចំនួន ៨៨,០០០​ដុល្លារកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​នាយ​បេសកកម្ម​ស៊ី​ហ្គេម​កម្ពុជា និង​លោក​ Pern Chen ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍។​ ​ម្ចាស់​មេដាយមាស​កីឡា​ឃី​ក​បុក​ស៊ី​ង ទូច រ៉ា​ឆាន់ ហៅ បឺត សង្ឃឹម​, ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​ WT ​វ៉ា មិថុនា និង​ម្ចាស់​មេដាយមាស​ប្រដាល់​គុន​ខ្មែរ ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា បានលើកឡើង​ស្រដៀងៗ​គ្នា​ថា ពួកគេ​ពិតជា​រីករាយ ដែលមាន​វិស័យ​ឯក​បាន​ចូលរួម​លើកទឹកចិត្ត​ដល់​វិស័យ​កីឡា​បែបនេះ ពិសេស​កីឡាករ​ទើប​ដណ្ដើមបាន​មេដាយមាស​ពី​ស៊ី​ហ្គេម។ តាមរយៈ​នេះ ពួកគេ​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹង​បន្ថែមទៀតដើម្បី​ស្វែងរក​មេដាយមាស និង​ដណ្ដើម​កិត្តិយស​ជូន​ជាតិពី​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ​បន្ថែមទៀត។​

​បន្ថែម​លើ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក្នុ​ន​អត្ត​ព​លិ​ក​កីឡា​ជាតិ​ទាំងអស់ បានចាត់ទុក​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​នេះ គឺជា​គំរូ​មួយសម្រាប់​វិស័យ​ឯកជនដើម្បី​រួមចំណែក​លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​កីឡាករ​-​កីឡាការិនី​ផ្ទាល់ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ឆ្ពោះទៅ​សម្រេច​ជោគជ័យ​ជូន​ជាតិ។ ឯកឧត្តម​រំពឹងថា ណាហ្គា​វើ​ល​ដ៏នឹង​បន្ដ​ស្មារតី​ចូលរួម​គាំទ្រ​វិស័យ​កីឡា​នេះ​ជា​យូរអង្វែង​បន្ថែមទៀត ដើម្បី​រួមចំណែក​លើកកម្ពស់​ឧត្ដមភាព​កីឡា​ជាតិ​លើ​ឆាក​អន្ដរជាតិ។​ ​សូមបញ្ជាក់ថា ការផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​នេះ សម្រាប់​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ឯកត្តជន ក្នុង​ម្ចាស់​មេដាយមាស ១​គ្រឿង​ទទួលបាន ៦​ពាន់​ដុល្លារ។ រីឯ​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ជា​ក្រុមក្នុង​មេដាយមាស ១​គ្រឿង ឬ ១​វិញ្ញាសា​ទទួលបាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ។ ជាមួយគ្នា​នោះ គ្រូបង្វឹក​របស់​កីឡាករ​-​កីឡាការិនី​ជយលាភី​មេដាយមាស​ស៊ី​ហ្គេម​នីមួយៗ ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១​ពាន់​ដុល្លារ​ផងដែរ។​

សម្រាប់​ម្ចាស់​មេដាយមាស ៩​គ្រឿងដែល​កម្ពុជាទទួលបាន​ពី​ការប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម និង​ទទួលបាន​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏រួមមាន​៖ ១-​កីឡាប្រដាល់​គុន​ខ្មែរ ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា។ ២-​កីឡា​ប៉េតង់ ឈ្នះ​មេដាយមាស ២លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​-​នារី ដោយ​កីឡាករ ស៊ីន វង់ និង​កីឡា​រិ​នី វង ចន្ថា និង​វិញ្ញាសា​នារី ៣​នាក់ ទល់ ៣​នាក់ ដោយ​កីឡាការិនី អ៊ិន ស្រី​យ៉ា​, ​ស្រ៊ាង សុរ៉ា​ឃីម​, ​ឃួន យ៉ា​រី និង ដួង ឌី​ណា ។ ៣-​កីឡា​ឃី​ក​បុក​ស៊ី​ង ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ទូច រ៉ា​ឆាន ។ ៤-​កីឡា​តេ​ក្វាន់​ដូ​ WT ​ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ វ៉ា មិថុនា ។ ៥-​កីឡា​ចំបាប់ ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ស៊ូ បាលី និង​ចុងក្រោយ គឺ​កីឡា​វ៉ូ​វី​ណា​ម ដែល​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ​ចំនួន ៣​គ្រឿងលើ​វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន​ស្រី ១ ប្រុស ៣ មាន​អាវុធ ដោយ​កីឡាករ លី បូរ៉ា​មី​, ​ជ្រិ​ន ប៊ុនឡុង​, ​ប្រាក់ សុ​វណ្ណា​នី និង​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី​, ​វិញ្ញាសា​ក្រុម ការពារ​ខ្លួន​កា​បិត​ធំ​បុរស ២​នាក់ ដោយ​កីឡាករ ជិន ពិសិដ្ឋ និង​កីឡាករ ម៉េ​ត សុភ​ត្ដ្រា និង​វិញ្ញាសា​ប្រយុទ្ធ​បុរស ៦៥​គីឡូក្រាម ដោយ​កីឡាករ អេ វីរៈ​ខាំ​ឈី​ត ភូ​ថង៕

អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm