ចិន​ប្តេជ្ញា​តតាំង​ដល់​ទី​បំផុត​ដើម្បី​ទប់​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​តៃវ៉ាន់​

2022/06/13 05:38:37 pm        746

​ចិន៖ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី “​តតាំង​ដល់ទី​បញ្ចប់​” ប្រសិនបើ​មានការ​ប៉ុនប៉ង​ត្រូវបាន​ធ្វើឡើង​ ដើម្បី​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិនដីគោក​នោះ នៅ​ក្នុង​សុន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​នៅឯ​វេទិកា​ការពារ​ជាតិ​សកល​ ដែល​លោក​ក៏បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ផង​ដែរ​ចំពោះ​ការ​លាប​ពណ៌​ប្រទេស​ចិន​។

​លោក Wei បាន​និយាយ​ថា ប្រទេស​ចិន​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បញ្ឈប់​កោះ​តៃវ៉ាន់ ជា​ខេត្ត​ស្វ័យគ្រប់គ្រង​ដឹកនាំ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដែល​ក្រុង​ប៉េកាំង​អះអាងថា​ជា​ដែនដី​របស់ខ្លួន​កុំ​ឲ្យ​ក្លាយជា​កោះ​ឯករាជ្យ ខណៈ​ភាព​តានតឹង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ ឡើង​កំដៅ​កាន់តែខ្លាំង​ដោយសារតែ​បញ្ហា​នេះ​។​ ​លោក Wei បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ច​សន្ទនា Shangri-La លើក​ទី19 នៅ​ប្រទេស​សិង្ហ​បុរី​ថា ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិន ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រយុទ្ធ​ទេ​។ យើង​នឹង​តតាំង​គ្រប់​មធ្យោបាយ​ទាំងអស់​ ហើយយើង​ប្រាកដជា​នឹង​តស៊ូ​ដល់ទី​បំផុត​។ នេះ​ជា​ជម្រើស​តែមួយគត់​សម្រាប់​ប្រទេស​ចិន​។

​លោក​បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ឆក់​ផលប្រយោជន៍​ដើម្បី​ខ្លួនឯង ក្រោម​លេស​ពហុភាគី​និយម​។ លោក​ថា មិន​គួរ​មាន​នរណា​ម្នាក់​មើលស្រាល​ការ​តាំង​ចិត្ត និង​សមត្ថភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចិន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​នោះទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        14
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm