នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខ និងនាំយកវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ ដល់កងទ័ពឈរជើងការពារតាមបណ្តាកោះ

2021/04/27 09:59:58 am        98

ព្រះសីហនុ​៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និង​កោះតាង។ អមដំណើរនាឱកាសនោះ មាន​នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះ ឆ្នេរ រួមនឹងនាយទាហានមួយចំនួនទៀត។​


ក្នុងដំណើរអញ្ជើញដល់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ពីមេបញ្ជា​កាការ មេបញ្ជាការង ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹក​ឈរជើងតាមបណ្តាកោះជាច្រើនរូប។​


បើតាមសេចក្តីរាយការណ៍ ពីមេបញ្ជាការនៃកោះនីមួយៗ បានឲ្យដឹងថា  មកដល់បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើឲ្យកោះមានការរីកចម្រើនជាបន្តបន្ទាប់ មានទាំងអគ្គិសនី អគារធ្វើការ អគារស្នាក់នៅ មានប្រភពទឹកសាបប្រើប្រាស់គ្រប់រដូវ ដែលជាអំណោយផលដល់កងទ័ពនៅលើកោះ បានដាំដំណាំគ្រប់មុខ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃផងដែរ។

 

ថ្លែងសំណេះសំណាលនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ប្រកបដោយភាពអង់អាចក្លាហាន របស់មេបញ្ជាការ កងទ័ពការពារដែនកោះពូលូវ៉ៃ កោះតាង និងកោះផ្សេងៗទៀត ដែលជាគំរូវីរភាពគួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។


​នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ ត្រូវបន្តលើកកម្ពស់បន្ថែមទៀតក្នុងភារកិច្ចការពារបូរណភាពទឹកដី ពិសេសការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារតីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់សង្គម។


​នៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបន្តដំណើរមកដល់មូលដ្ឋានរាម ដោយនៅទីនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់​គ្រង​កម្លាំង​មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់។ ទន្ទឹមនេះ ត្រូវយកចិត្ត​ទុក​ដាក់​ដល់​ការ​ហ្វឹក​ហ្វឺនរៀន​សូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីកម្ម​វិធី​នយោ​បបាយ របស់រាជរដ្ឋាភិបាល ច្បាប់ សារាចរផ្សេងៗ ការពង្រឹងសាមគ្គីភាពឯកភាព​ផ្ទៃក្នង​ការត្រៀមគ្រប់មធ្យោបាយក្នុង​ការ​ចូលរួមជួយ សង្គ្រោះ​ប្រជា​ពល​រដ្ឋ ពីគ្រោះមហន្ត​រាយ​នានា និងការថែរក្សាសុខភាព​ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមវិធាន ៣កុំ ៣ការពារ។


​ក្នុងឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន ​បាន​នាំយកថវិកាមួយចំនួនទៅឧបត្ថម្ភផងដែរ ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានក្រើនរំលឹកឲ្យគ្រប់កងឯកភាព ត្រូវត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង៕ អត្ថបទ៖ បាន ចក់




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm