Andrea Pirlo ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ក្លិប​ទួ​ក​គី Fatih Karagumruk

2022/06/13 06:56:52 pm        102

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​អ៊ីតាលី​លោក Andrea Pirlo បាន​វិល​មក​អាជីព​អ្នកចាត់ការ​វិញ​ ក្រោយ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​នៅ​លី​គ​កំពូល​ទួ​ក​គី Fatih Karagumruk​។ ​​អតីត​អ្នកចាត់ការ​សេះបង្កង់ Juventus រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ១ឆ្នាំ​ដឹកនាំ​ក្រុម​ទួ​ក​គី​មួយ​នេះ បន្ទាប់ពី​នៅ​ទំនេរ​ពី​អាជីព​មួយឆ្នាំ​កន្លងមក​។

​​Andrea Pirlo បច្ចុប្បន្ន​វ័យ ៤៣ឆ្នាំ​ត្រូវបាន Juventus បណ្តេញ​ចេញពី​តំណែង​កាលពី​ខែឧសភា​ ឆ្នាំ២០២១ ទោះបីជា​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក Coppa Italia និង Super Cup ក៏ដោយ​។ អាជីព​របស់លោក Pirlo នៅ Juventus ត្រូវ​បាត់បង់​ក្រោយ​បញ្ចប់​ត្រឹម​លេខ ៤ ក្នុង​តារាង​បាត់បង់​ជើងឯក Italia Serie A លើកដំបូង​តាំងពី​ឆ្នាំ២០១២​។ ​​រំលឹកថា​ លោក Andrea Pirlo ធ្លាប់​ចំណាយពេល​ជា​កីឡាករ​អាជីព​ជាមួយ Inter Milan, AC Milan និង Juventus និង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អ៊ីតាលី​បាន ១១៦លើក​ឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ២០០៦ នៅ​ទឹកដី​អាល្លឺម៉ង់​។ ​​ចំណែក​ក្លិប​ទួ​ក​គី Fatih Karagumruk ដែល​ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩២៦ នោះ​មិនដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​ទួ​ក​គី​ឡើយ ខណៈ​រដូវ​កាល​មុន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ ៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm