អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ

2022/06/13 07:29:59 pm        1.1 K

សៀមរាប៖ ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗ របស់ប្រាសាទ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន២ខ្សែ៖ គឺខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។

លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួល​ខុសត្រូវ​ក្រុមការងាររៀបចំខ្សែទស្សនា​ នៅក្នុងរមណីយដ្ឋានអង្គរ​ បានឱ្យដឹងនៅថ្ងៃទី១៣ខែមិថុនា​ឆ្នាំ២០២២នេះថា ខ្សែទស្សនានៅប្រាសាទចៅសាយទេវតា ​និងប្រាសាទធម្មនន្ទ ​នឹងត្រូវរៀបចំ ចំនួន ២ដំណាក់កាល រួមមានទី១៖ គឺរៀបចំ នៅប្រាសាទចៅសាយទេវតា ដើម្បី​បង្ហាញ​ទិស​ដល់​ភ្ញៀវ​ឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត​ ព្រោះកន្លងមក ភ្ញៀវទេសចរ​ដែលមកទស្សនា​ប្រាសាទនេះ​ និយមដើរចូលតាមច្រកខាងជើង​ ដែលធ្វើឱ្យភ្ញៀវមិនបានទស្សនាគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗ​ក្នុងប្រាសាទមួយនេះ។

លោកបន្ថែមថា ចំណែកដំណាក់កាលទី២ ក្នុងរយៈពេលវែង គឺនៅពេលដែលគម្រោងរៀបចំតំបន់​ទ្វារជ័យ ​រហូតដល់ទំនប់បារាយណ៍ខាងកើតរួចរាល់​ វង់ទស្សនាដែល​នឹងដាក់ឱ្យដំណើរការនេះ ភ្ញៀវទេសចរ​ត្រូវរក្សាទុកមធ្យោបាយធ្វើដំណើរនូវចំណត​ខ្លោងទ្វារជ័យ ដោយចាប់ផ្តើម​ទស្សនា​ចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ​ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់​អាជ្ញាធរជាតិអប្សរា ទស្សនារហាត់ទឹក ដោយភ្ជាប់ជាមួយស្ទឹងសៀមរាប ស្ពានបុរាណ និងបន្ទាប់មក ត្រូវបន្ត​ទស្សនាប្រាសាទចៅសាយទេវតា​តាមច្រកខាងកើត។

លោក បន្ដថា ខ្សែទស្សនាទាំងពីរខាងលើ គ្រោងដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ ខណៈដែល​បច្ចុប្បន្នក្រុមការងារកំពុងគិតគូរ​រៀបចំ ជាផ្ទាំងព័ត៌មាន​ បរិយាយអំពីចំណុចសំខាន់ៗ​ នៃរូបចម្លាក់ និងប្រាសាទ ​ស្លាកសញ្ញាបង្ហាញទិស​ និងភ្នាក់ងារសម្រាប់ជួយសម្រួលដល់ភ្ញៀវជាដើម។

លោក បញ្ជាក់ថា ការរៀបចំខ្សែទស្សនា បាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ ហើយលើសពីនេះ​នឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ ​និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទ​បុរាណ។ អាជ្ញាធរជាតិអប្សរា ​សូមលើកទឹកចិត្ត និងអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គោរពតាមការណែនាំនៃវង់ទស្សនា ដែលបានរៀបចំឡើង។

សូមជម្រាបថា ប្រាសាទធម្មនន្ទ ​មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវង់តូច ទល់មុខនឹងប្រាសាទ​ចៅសាយទេវតា ខាងកើតក្លោងទ្វារជ័យក្រុងអង្គរធំ ​ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm