រដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវជាង ១០០បង្គោល នៅមហាវិថីថ្មី​ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ

2021/04/27 09:59:58 am        109

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង ៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ដើម្បីអោយ​បងប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរពេលរាត្រីផង លើកសោភណ្ឌភាពទីក្រុងផង និងដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។​


ជាក់ស្ដែងមហាវិថីថ្មី មួយខ្សែនេះមានបណ្តោយផ្លូវជិត ៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ) ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​


ការដាក់ឲ្យដំណើរការ​បង្គោលភ្លើងព្រែកជាពីរខាងលើនេះ បានធ្វើឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ​២០២១ នៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចំនួន ១០០បង្គោល​ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ​មូលដ្ឋានសង្កាត់ច្រាំងចំរះទី១ និងទី២ ក្នុងខណ្ឌឫស្សីកែវ។​


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវនេះ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក លោកធ្លាប់បានបញ្ជាក់ឲ្យដឹងហើយថា មហាវិថីថ្មី១ខ្សែនេះ បានមកពីការចូលរួមពីសប្បុរជន ដែលបាននិងកំពុងអភិវឌ្ឍន៍លំនៅដ្ឋាន នៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។​


មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ និងបន្តពីហ្គ្រេនភ្នំពេញ រហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅកណ្ដាល ជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ​។


​គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមហាវិថីថ្មីនេះ រត់ត្រង់ជួរ​ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ​ជាប្រភេទ​ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុង កម្រាស់ ២០សង់ទីម៉ែត្រ។

 

ក្នុងនោះ ផ្លូវសងខាង១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង២ម៉ែត្រ ផ្លូវទ្វេរទិស មាន៣គន្លង សម្រាប់រថយន្តទៅមក និង១គន្លង សម្រាប់ទោចក្រយានយន្តទៅមក ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង៕ អត្ថបទ៖ កុម្ភៈ


 

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm