បណ្តាឱសថស្ថាននៅភ្នំពេញថា ក្រោយការបោះឆ្នោតនេះ ពុំមានពលរដ្ឋទិញឱសថព្យាបាលជំងឺកូវីដ-១៩

2022/06/13 08:28:52 pm        811

ភ្នំពេញ៖ ខណៈកម្ពុជា ពុំមានករណីឆ្លងថ្មីនៃការឆ្លងរាតត្បាតមេរោគកូវីដ១៩ ក្រោយការបោះឆ្នោតរយៈពេលជាង១សបា្តហ៍កន្លងមកនេះ បណ្តាឱសថស្ថានលក់ថ្នាំពេទ្យមួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានអះអាងថា ពុំមានពលរដ្ឋណាមកស្វែងរកទិញឱសថ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩នោះទេ។

តំណាងឱសថស្ថាន ម៉ូលីដា នៅជិតវត្តមហាមន្ត្រី រាជធានីភ្នំពេញ ថ្លែងប្រាប់BTVនៅថ្ងៃទី១៣ ខែមិថុនានេះថា នៅក្នុងរយៈពេលជាង២សប្តាហ៍កន្លងមក​ សំគាល់ឃើញថា នៅក្នុងឱសថស្ថាន​ម្តុំវត្តមហាមន្ត្រីនេះ ពុំសូវមានពលរដ្ឋឬបណ្តាឱសថស្ថាននៅតាមបណ្តាខេត្តឆ្ងាយៗ មកស្វែងការ​ទិញ​ឱសថបំរើអោយការព្យាបាលជំងឺកូវីដ១៩នោះទេ ជាពិសេសការទិញឱសថMolnupiravir សម្រាប់​មនុស្សចាស់​ និងមនុស្សក្មេង ​និងទិញឧបរករណ៍​តេស្តរហ័ស​ជាដើម ដើម្បីយកទៅ​ចែកចាយ​លក់បន្ត ហើយពលរដ្ឋធម្មតាក៏គ្មានមកទិញដែរ។

ដោយឡែកសម្រាប់តំណាងឱសថស្ថានផ្សារតាប៉ាងស្រីមុំ នៅជិតផ្សារធំថ្មីវិញ ក៏បានថ្លែងដែរថា នៅក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម ការលក់ទិញឱសថនានា​ដែលពាក់ព័ន្ធ​នឹង​ព្យាបាលជំងឺកូវីដ១៩ ​ជាពិសេសឱសថMolnupiravir ​និងឧបរករណ៍តេស្តរហ័សជាដើមនោះ លក់ដាច់បានប្រមាណ១០% ប៉ុន្តែរហូតមកដល់អំឡុងពេលមុន​ និងក្រោយពេលបោះឆ្នោតនេះ មិនមានពលរដ្ឋមកទិញឱសថនានាពាក់ព័ន្ធនឹងការព្យាបាលកូវីដ១៩នោះដែរ ។

ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា បច្ចុប្បន្ន ដើម្បី​បន្តចូលរួម​ទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក្រុមការងារក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បាននាំចូលបន្ថែមឱសថ ផាកឡូវីដ (PAXL0VID) សម្រាប់ ព្យាបាលជំងឺកូវីដ-១៩ ​ចំពោះមនុស្ស ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ​បន្ថែមលើការចែកចាយលក់ឱសថម៉ូលណាទ្រីស (MOLNATRIS) សម្រាប់​ព្យាបាលជំងឺកូវីដ-១៩ ​ចំពោះមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ហើយ​ការលក់ឱសថ​ទាំង​ពីរប្រភេទនេះ មានកម្រិតទាបជាពិសេសអំឡុងក្រោយការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណតិ្តទី៥នេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm