កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូ ជាង ១៧០លានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/13 09:03:17 pm        445

ភ្នំពេញ៖ កម្ពុជានាំចេញជ័រកៅស៊ូ ជាង១០ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា​ បាន​នាំ​ចេញ​ជ័រកៅស៊ូ ក្នុង​បរិមាណ​ជាង ១០ ម៉ឺន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ មាន​ការ​កើន​ឡើង ៣ភាគរយ។

ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ ២០២២​នេះ ការ​នាំ​ចេញ​ជ័រ​កៅស៊ូ សម្រេច​បាន​ចំនួន ១០៥ ០៤៨តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ខណៈ​ដែល​ការ​នាំ​ចេញ​ឈើ​កៅស៊ូវិញ សម្រេច​បាន​ចំនួន ១៣ ០២៦​ម៉ែត្រ​គុប។

ចំណូល​សរុប​គិត​ត្រឹម​ខែ​ឧសភា ក្នុង​ឆ្នាំ ២០២២ ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ ​និងចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ៣១០ ១៩៣ហិកតា កើន​ឡើង​ជាង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០។

តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រណ៍​ថា ចាប់​ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ​ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕ អត្ថបទ៖ វណ្ណៈ​​ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm