ជប៉ុនបន្តជួយអភិវឌ្ឍន៍ម៉ាស៊ីនរាវមីន នឹងធ្វើឲ្យការបោសសំអាតសំណល់ជាតិផ្ទុះ កាន់តែប្រសើរ

2022/06/13 10:36:24 pm        248

ភ្នំពេញ៖ សកលវិទ្យាល័យ តូហូគូ (Tohoku University) នៃប្រទេសជប៉ុន បានបន្តជួយអភិវឌ្ឍន៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន មានឈ្មោះថា ALIS គាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងការងារបោសសំអាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួលជាងមុន ។

ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយលោក Motoyaki Sato សាស្ត្រាចារ្យសកលវិទ្យាល័យតូហូគូ ស្តីពីការសិក្សាវាយតម្លៃកិច្ចប្រតិបត្តិការម៉ាស៊ីនរាវមីន ALIS សម្រាប់រាវរក និងស្តេនគ្រាប់មីននៅចម្ការមីន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០០៦ ម៉ាស៊ីនរាវមីន ALIS បានចូលរួមក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ក្នុងសកម្មភាពមនុស្សធម៌បោសសម្អាតមីន ដែលក្នុងដំណាក់កាលលើកតំបូងនោះ ម៉ាស៊ីនរាវមីនប្រភេទនេះ ត្រូវបានប្រតិបត្តិការរាវរក និងស្កេនវត្ថុសង្ស័យដោយអ្នកបញ្ជាមានចំនួន២នាក់ គឺម្នាក់នៅពិនិត្យមើលអេក្រង់ (Monitor system) និងម្នាក់ទៀតកាន់ម៉ាស៊ីនរាវ និងស្កេន ។

ឯកឧត្តម បានបន្តថា រយៈពេល៤ឆ្នាំបន្ទាប់ ក្នុងឆ្នាំ២០១០ ម៉ាស៊ីនរាវមីន ALIS បានវិវឌ្ឍរូបរាងជាម៉ាស៊ីនរាវមីន និងស្កេន ដែលប្រើដោយមនុស្សតែម្នាក់ និងមានទម្ងន់ ៧គីឡូក្រាម អ្នកប្រើត្រូវស្ពាយប្រអប់អេឡិចត្រូនិកជាប់នឹងខ្នង និងដៃកាន់ម៉ាស៊ីនរាវ និងស្កេន ហើយកិច្ចប្រតិបត្តិការ ALIS មានភាពយឺតយ៉ាវដោយប្រព័ន្ធអេឡិចត្រូនិកដំណើរការយឺត ។ 

ឯកឧត្តម ហេង រតនា បានបន្ថែមថា ក្នុងឆ្នាំ២០១៣ ម៉ាស៊ីនរាវមីន ALIS ប្រតិបត្តិការមានភាពលឿនជាងមុនបន្តិច ដោយប្រព័ន្ធអេឡិចត្រូនិកមានការអភិវឌ្ឍន៍ តែមានបញ្ហាក្នុងការស្កេន បើមានស្រមោលធ្វើចលនានៅលើដី ឬទីកន្លែងដែលត្រូវស្កេននោះ Ground penetration radar (GPR) ស្កេនមិនបានលទ្ធផលល្អ ឬបញ្ជាក់ថាមានកំហុស ។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ម៉ាស៊ីនរាវមីន ALIS បានអភិវឌ្ឍបច្ចេកវិទ្យា GPR ក្នុងការសិក្សាទិន្នន័យស្កេនបានលឿន និងមានភាពសុក្រិត្យជាងមុន រួមជាមួយនឹងទម្ងន់ស្រាលជាងមុន គឺមានទម្ងន់ត្រឹមតែ ៣.១គីឡូក្រាមប៉ុណ្ណោះ និងប្រើថ្មទំហំD ចំនួន២គ្រាប់ ហើយនៅក្នុងឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់នឹងប្រើម៉ាស៊ីនរាវ ALIS ចំនួន ៦ដើម ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm