​ ក្រសួងសុខាភិបាល និង អង្គការ UNAIDS ប្តេជ្ញាបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥ នៅកម្ពុជា

2022/06/14 01:00:05 am        1.1 K

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNAIDS បានប្តេជ្ញាបន្តធ្វើការជាដៃគូយ៉ាងជិតស្និទ្ធ ឆ្ពោះទៅសម្រេចបានគោលដៅ នៃជំងឺអេដស៍សកល ឆ្នាំ២០២៥ និងការបញ្ចប់ជំងឺអេដស៍ ជាការគំរាមកំហែងសុខភាពសាធារណៈ នាឆ្នាំ២០២៥ នៅកម្ពុជា។

​ការប្តេជ្ញាចិត្តរួមគ្នាយ៉ាងដូច្នេះ នាឱកាសដែរឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Patricia Ongpin នាយិកាប្រចាំប្រទេស របស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី នាទីស្តីការក្រសួង រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។ ឯកឧត្តម ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលសម្រេចបានតាមរយៈភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UNAIDS ក្នុងពេលកន្លងមក ហើយការគាំទ្ររបស់អង្គការ UNAIDS គឺជាគន្លឹះក្នុងការធានាថា យើងកំពុងស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកការសម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍។

ជាការឆ្លើយតប លោកស្រី Patricia Ongpin បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។ លោកស្រី នាយិកា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យជនបរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងបុគ្គលិកអង្គការ UNAIDS ដែលបំពេញភារកិច្ចនៅកម្ពុជាផងដែរ។ កម្ពុជា ជាអ្នកត្រួសត្រាយ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាសកល ដោយសម្រេចបាននូវគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ ហើយកម្ពុជា នៅតែជាអ្នកច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ដោយជំរុញឲ្យមានការចូលរួមរបស់សហគមន៍កាន់តែច្រើន និងវិធីសាស្រ្តយកមនុស្សជាមជ្ឈមណ្ឌល (People Center Approach) ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ៩៥-៩៥-៩៥។ លោកស្រី នាយិកាអង្គការ ប្តេជ្ញាបន្តការចូលរួមជាមួយក្រសួងសុខាភិបាល និងដៃគូទាំងអស់ ក្នុងដំណើរឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ ប្រកបដោយនិរន្តរភាព និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា។ ចំពោះគោលដៅ៩៥-៩៥-៩៥ ប្រទេសកម្ពុជា សម្រេចបានគោលដៅ ៩៥ ទី២ បាន៩៩% និង៩៥ ទី៣ បាន៩៧% លើកលែងតែ៩៥ ទី១ បានតែ៨៤% ដែលទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអដស៍ ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យ ដែលមានប្រមាណជាង១២.០០០នាក់។ ទន្ទឹមនឹងនោះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ចំនួន៦៣.៤៨៣នាក់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ នៅក្នុងទីតាំងផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ចំនួន៧១កន្លែង នៅទូទាំងប្រទេស ក្នុងចំណោមនោះមានកុមារចំនួន១.៦០០នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ នៅក្នុងទីតាំងផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ សម្រាប់កូនក្មេង ចំនួន៤១កន្លែង អតិថិជន ចំនួន៣.០២៣នាក់ បាននិងកំពុងទទួលសេវាលេបថ្នាំបង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP ប្រិប) ក្នុងទីតាំងផ្តល់សេវាចំនួន១៤កន្លែង។

ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណអង្គការ និងស្នើសុំពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស៕ ​អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm