អ្នក​ជំនាញ​ថា ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នឹង​មាន​អ្នក​រត់​ច្រើន​វិញ​នៅ​ឆ្នាំ​បន្ទាប់​

2022/06/14 04:56:40 pm        626

​ម៉ារ៉ាតុង៖ លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​អន្ដរជាតិរំពឹងថា ទិវា​រត់ប្រណាំង​ភ្នំពេញពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនឹងមាន​អ្នកចូលរួម​ច្រើន​ឡើងវិញនៅ​ឆ្នាំ​បន្ទាប់ ហើយ​អាច​ប្រើពេល ២​ឆ្នាំ​ប៉ុណ្ណោះដើម្បី​ទាក់ទាញ​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​២០១៩ មុន​ផ្ទះ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩។​

​ការបង្ហាញ​សុទិដ្ឋិនិយម​បែបនេះ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ប្រចាំ​ទីក្រុង​ភ្នំពេញ​នេះ ត្រូវបាន​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​រៀបចំ​ឡើងវិញជា​លើក​ទី​១០ នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ និង​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។​ ​អ្នកជំនាញ​ដដែល​បន្ដថា ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុ​អន្ដរជាតិនា​ចុង​សប្ដាហ៍​នេះ មាន​អ្នកចូលរួម​ប្រមាណ ៤​ពាន់​នាក់ដែល​ភាគ​ជាច្រើន​ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក។ តែ​លោក​បានចាត់ទុក​ចំនួន​អ្នក​ត្រៀម​ចូលរួម​នេះគឺជា​ការស្ដារ​ឡើងវិញ​ដ៏​ល្អ បន្ទាប់​ពី​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។​​

​លោក សែម ផល្លា បន្ថែមថា ឥទ្ធិពល​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ពិភពលោក រួមទាំង​កម្ពុជារាំងស្ទះ​គ្រប់​វិស័យអស់​រយៈពេល ២​ឆ្នាំ តែដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​គ្រប់​វិស័យ ពិសេស​វិស័យ​កីឡាមាន​សកម្មភាព​ឡើងវិញ។ តាមរយៈ​នេះលោក​រំពឹងថា ឆ្នាំក្រោយព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អាចមាន​អ្នកចូលរួម​ច្រើន​ស្មើ​ឆ្នាំ​២០១៩ ហើយ​ឆ្នាំ​បន្ទាប់​ទៀតនឹងមាន​អ្នកចូលរួម​កាន់តែច្រើន​ជាង​មុន។​ ​សូមបញ្ជាក់ថា​ ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​បាន​ខកខាន​រៀបចំ ២​ឆ្នាំកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ តែដោយ​សារ​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល និង​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាក៏បាន​សម្រេច​រៀបចំឡើង​វិញ ដែល​គ្រោង​នឹង​រៀប​ចំនា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​ចុង​សប្ដាហ៍​នេះ នៅមុខ​ព្រះបរមរាជវាំង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm