កីឡដ្ឋាន​កំពង់ស្ពឺ​បញ្ចប់​ការងារ​បេតុង​គ្រឹះ ១០០% ក្រោយ​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ​ជាង ១​ខែ​

2021/04/27 09:59:58 am        290

​បាល់ទាត់៖ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ចប់​ការងារ​បេតុង​គ្រឹះ ១០០% ហើយគិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​របស់​កីឡដ្ឋាន​ថ្មីស្រឡាងដែល​មាន​មូលដ្ឋាន​នៅ​ទីតាំងនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​នេះ។​

​ផ្អែកលើ​ការ​ជូន​ដំណឹង​នេះ​មានន័យថា ការ​បញ្ចប់​ការងារ​បេតុង​គ្រឹះ​នៃ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ គឺ​មាន​រយៈ​ពេល ៣២​ថ្ងៃ​គិត បន្ទាប់ពី​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ សាងសង់​ជា​ផ្លូវការក្រោម​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នក​តំណាង​រាស្ដ្រ​មណ្ឌល​កំពង់ស្ពឺកាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​កន្លងទៅ។​ ​គួរ​បញ្ជាក់​ថា កីឡដ្ឋាន​ស្ដង់ដារ​អន្តរ​ជាតិ​នេះ សាង​សង់​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល ១៥​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ។ កីឡដ្ឋានដែល​ត្រៀម​ប្រើ​ស្មៅ​សិប្បនិម្មិត​នេះ ត្រូវ​បែងចែក​ការសាងសង់​ជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គឺជា​ការសាងសង់ក្លោង​ទ្វារធំ​ចំនួន ២ របង​ជុំវិញ សួន​កុមារ និង​ទីលាន​រត់ កន្លែង​អង្គុយ ៣,០០០​កៅអី ទីលាន​ប្រកួត​បាល់ទាត់ ដែល​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ប្រកួត​ពេលយប់​ បាន រួមជាមួយ​ការរៀបចំ​បរិវេណ​ជុំវិញ និង​ដំណាក់កាល​ទី​២ ជាការ​សាងសង់​កន្លែង​អ្នកទស្សនា​កើន​ដល់ ៦,០០០​នាក់។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ធ្លាប់មាន​ប្រសាសន៍ថា គម្រោង​សាងសង់​កីឡដ្ឋាន​ដ៏​ធំ​នេះ នឹង​ក្លាយជា​ផ្នែក​មួយដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​ កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន ក្នុងន័យ​ចូលរួម​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស ពិសេស​ធនធាន​កីឡាករ ដើម្បី​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា។ ការសាងសង់​នេះផ្ដើមចេញពី​ស្មារតី​រួមគ្នា ដោយមាន​ការគាំទ្រ​ពី​ដៃគូ​សហការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​លើកមុខ​មាត់​ខេត្តតាមរយៈ​វិស័យ​កីឡា ពិសេស​កីឡដ្ឋាន​នេះមិនមែនជា​របស់​បុគ្គ​លិ​ក ឬ​ក្រុមហ៊ុន​ណា​ឡើយ គឺជា​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ង​ទាំងមូល​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm