ស.ស.យ.ក រាជធានី​ភ្នំពេញរៀបចំ​ពានរង្វាន់​យុវជនអបអរ​ទិវា​កុមារ​អន្ដរជាតិ​

2022/06/14 05:52:49 pm        146

​បាល់ទាត់៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ ក្រោម​កិច្ច​សហ​ការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេតកាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ បានរៀបចំ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន ១​មិថុនាដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្ដរជាតិនៅ​ទីលាន​បាល់ទាត់នៃ​អគារខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោក បែ មករា នាយក​ផ្នែក​កីឡានៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​លើកដំបូង​នេះគឺមាន​ក្រុមយុវជន​មកពី ៦​សាលា​ចូលរួមដូចជា​សាលា​ VDC , WISC , ELT , Prak Academy , Soltilo ​និង​ក្រុម​សាលា​បាល់ទាត់​បឹងកេត​ជាដើម ដោយ​បែងចែក​ការប្រកួត​ជា ២​កម្រិត​អាយុគឺ​អាយុ​ក្រោម ១២​ឆ្នាំ និង​អាយុ​ក្រោម ១៥​ឆ្នាំ។​ ​ក្រោយ​ឆ្លងកាត់​ការប្រកួត ១​ថ្ងៃ​ពេញ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការចូលរួម​ប្រកបដោយ​ភាពសប្បាយ​រីករាយ ពិសេស​យុវជន​ចូលរួមបាន​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​គួរឲ្យ​ចាប់អារម្មណ៍ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះដំណើរការ​ការប្រកួត​ដោយ​រលូន ប្រកបដោយ​មិត្តភាព និង​សាមគ្គីភាព​ទៀតផង។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម សំហេង បុរស អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​សម្ដែង​ការសប្បាយរីករាយ និង​គាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់​យុវជន​នេះ​ឡើង។

ក្នុងនាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម​ចង់​មានការ​ប្រកួត​បែបនេះ​រៀងរាល់ឆ្នាំ ដើម្បី​ផ្ដល់ឱកាស​ដល់​កុមារ និង​យុវជន​ទាំងអស់បាន​ចូលរួម​លេង​កីឡា សប្បាយរីករាយ និង​ចៀស​ឆ្ងាយ​ពី​ការយក​ពេលទំនេរ​ពី​ការសិក្សា ទៅ​ប្រព្រឹត្ត​អំពើ​អសកម្ម​ក្នុងសង្គម​ផងដែរ។​ ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ សម្រាប់​ពាន​យុវជន​អាយុ​ក្រោម ១២​ឆ្នាំលេខ​១ បាន​ទៅ​ក្រុម​ WISC, ​លេខ​២ ក្រុម​យុ​វជ​សាលា​បឹងកេត និង​លេខ​៣ ក្រុមយុវជន​សាលា​ ELT​។ រីឯ​ពាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ លេខ​១ បាន​ទៅ​សាលា​ VDC (B), ​លេខ​២ ក្រុម​សាលា​ VDC (A) និង​លេខ​៣ ក្រុមយុវជន​សាលា​បឹងកេត។ សម្រាប់​ក្រុម​ជ័យលាភីក៏​ទទួលបាន​ប្រាក់រង្វាន់ដោយ​ក្រុម​លេខ​១ ទទួលបាន ១​លាន​រៀល​, លេខ​២ ទទួលបាន ៧៥​ម៉ឺន​ដុល្លារ និង​លេខ​៣ ទទួលបាន ៥០​ម៉ឺន​រៀល​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm