លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤ លេង ៣​ប្រកួត និង​លើក​ពេល ៣​ប្រកួត

2021/04/27 09:59:58 am        220

​បាល់ទាត់៖ ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា នឹង​បន្ដ​ការប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​៤ នា​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​នៅសល់​កម្មវិធី​តែ ៣​គូ​ប៉ុណ្ណោះ ខណៈ ៣​ប្រកួត​ទៀត​ត្រូវ​បាន​លើក​ពេល ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩។​

​សម្រាប់​កម្មវិធី​ប្រកួត​នៅសល់ ចំពោះ​មុខ​ស្ថានភាព​ដ៏​តានតឹងនៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រួម​មាននៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ក្រុម​គិរីវង់​សុខ​សែន​ជ័យ ត្រូវ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​សិង្ហ​ក្រហ​ម​​ភ្នំពេញ​ក្រោ​ន វេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន​គិរីវង់ ខេត្ត​តាកែវ។​ ​ចំណែក​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា មាន ២​ប្រកួតគឺ​ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​ភ្ញៀវ​នគរបាល​ជាតិវេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន AEU Sport ខណៈ​គូ​ឯក​ប្រចាំ​សប្ដាហ៍គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ណាហ្គា​វើ​ល​ដ៏នា​វេលា​ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។​

​ដោយឡែក​គូប្រកួត​ដែល​ត្រូវ​បាន​លើក​ពេល រួមមាន​ក្រុម​អគ្គិសនី​កម្ពុជាគ្រោង​ជួប​ក្រុម​ភ្ញៀវ​វិសាខា និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ គ្រោង​ជួប​កង​យោធពល​ខេ​ម​ភូ​មិននៅ​ថ្ងៃ​ទី​២៧ ខែ​មីនា និង​ក្រុម​សូល​ទី​ឡូ​អង្គរគ្រោង​ជួប​ក្រុម​បឹងកេត នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា។ តែ​កាលបរិច្ឆេទ​ថ្មីនៃ​ការ​លើក​ពេលនេះ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC មិនទាន់​ប្រកាស​នោះ​ទេ។​

​គួរ​ដឹង​ថា គិត​ត្រឹម​សប្ដាហ៍​ទី​៣ លី​គ​កំពូល​កម្ពុជាទើប​បញ្ចប់​ការប្រកួត​បាន ៨​ប្រកួត​ប៉ុណ្ណោះ ដោយ​សប្ដាហ៍​ទី​១ ប្រកួត​បាន ៦​ប្រកួត​ពេញ ខណៈ​សប្ដាហ៍​ទី​២ និង​សប្ដាហ៍​ទី​៣ ប្រកួត​បាន​តែ ១​ប្រកួត​ប៉ុណ្ណោះក្រោយ​ផ្ទុះ​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ខំ​ឲ្យ CNCC សម្រេច​លើក​ពេល​ការប្រកួត​ជាច្រើន ជាក់ស្ដែង​សប្ដាហ៍​ទី​៤ នេះក៏ CNCC បន្ដ​លើក​ការប្រកួត ៣​ប្រកួត​ទៀ​ដែរ ។​

​ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​វិញ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​កង​យោធពល​ខេ​ម​ភូមិន្ទគឺ​រក​បាន ៤​ពិន្ទុ​ស្មើគ្នា បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ​១ និង​ស្មើ​១ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន​, ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​ដ៏ដែល​រក​បាន ៣​ពិន្ទុ​ស្មើគ្នា ក្រោយ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ខណៈ​គិរីវង់ និង​អគ្គិសនី​កម្ពុជារក​បាន ៣​ពិន្ទុ​ដូចគ្នា តែ​បាន​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ​១ និង​ចាញ់ ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm