អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី​សុទ្ធតែ​ឈ្នះ ខណៈ​អេ​ស្ប៉ា​ញ​ស្មើ​ក្រិ​ក​ក្នុង​ដី​ខ្លួនឯង​វគ្គ​ជំ​រុះ World Cup តំបន់​អឺរ៉ុប​

2021/04/27 09:59:58 am        256

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Aston Villa, Ollie Watkins បានបង្ហាញ​ខ្លួន​លើកដំបូងឲ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស ហើយក៏​រកបាន​គ្រាប់​បាល់​ផងដែរ ​ក្នុង​ជ័យជំនះ​លើ​ក្រុម​សាន់​ម៉ា​រី​ណូ ៥-០ ក្នុង​យុទ្ធនា​ការប្រកួត​ជំ​រុះ World Cup ២០២២ តំបន់​អឺរ៉ុប​។ Ollie Watkins, James Ward-Prowse, Raheem Sterling រកបាន​ម្នាក់ ១​គ្រាប់ ​ខណៈ​ខ្សែប្រយុទ្ធ Everton, Dominic Calvert-Lewin រកបាន​ ២​គ្រាប់​ម្នាក់ឯង​។​

​​ក្រុម​អង់គ្លេស​របស់លោក Gareth Southgate សំបូរ​ដោយ​កីឡាករ​ក្មេងៗ​មិនមាន​ការ​លំ​បា​កឡើ​យ​ ក្នុងការ​យកឈ្នះ​ក្រុម​ដែលមាន​លំដាប់​ថ្នាក់ទាប​ជាងគេ​របស់ FIFA ដើម្បី​ឈរលើ​គេ​ក្នុង​ពូ​ល I ជាមួយនឹង​អាល់​បា​នី​ដែល​យកឈ្នះ​នៅទឹកដី​អង់​ដូ​រ៉ា ១-០​។ ​​ងាក​ទៅ​អាល្លឺម៉ង់​ក៏​មិន​ភ្លាត់​ ៣​ពិន្ទុ​ដែរ​នៅពេល​ទទួលភ្ញៀវ​អ៊ី​ស្លង់​តាមរយៈ​ជ័យជំនះ ៣-០ ដែល​ធ្វើបាន​ដោយ Leon Goretzka, Kai Havertz ​និង Ilkay Gundogan​។ ​​អាល្លឺម៉ង់​ស្ថិតក្នុង​ពូ​ល J ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៣ពិន្ទុ​ ជាមួយរ៉ូ​ម៉ា​នី​ដែល​បាន​យកឈ្នះ​ម៉ាស​ដូ​នី​ខាងជើង ៣-២ ខណៈ​អា​ម៉េ​នី​ក៏​រកបាន​ ៣​ពិន្ទុ​ដែរ​ក្រោយ​ឈ្នះ​នៅ​ទឹកដី​លិច​ហ្សែ​ន​ស្តែ​ន​។ ​​អាល្លឺម៉ង់​មុន​ប្រកួត​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បាន​រកឃើញ​កីឡាករ​ ២​នាក់​របស់​ខ្លួន​ឆ្លង Covid-19 រួមមាន Jonas Hoffmann និង Marcel Halstenberg​។​

​​ចំណែកឯ​ជើងឯក​ពិភពលោក ២០០៦ អ៊ីតាលី​បាន​យកឈ្នះ​អៀក​ឡង់​ខាងជើង ២-០ ទទួលបាន ៣​ពិន្ទុ​ឈរ​លេខ២ ក្នុង​ពូ​ល C​។ ពីរ​គ្រាប់​នេះ​សំរេចបាន​ដោយ Domenico Berardi​ និង Ciro Immobile​។​ ​​ស្វ៊ី​ស​ដែល​ស្ថិតក្នុង​ពូ​ល C ដែរ​នោះបាន​យកឈ្នះ​នៅ​ទឹកដី​ប៊ុល​ហ្ការី ៣-១​។ ​​ផ្ទុយ​ពី​ក្រុម​ខ្លាំងៗ​ខាងលើ អេ​ស្ប៉ា​ញ​បាន​ខកខាន​ ៣ពិន្ទុ​ក្នុង​ទឹកដី​របស់ខ្លួន​ក្រោយ​ស្មើ​ក្រិ​ក ១-១​។ ​​ខ្សែប្រយុទ្ធ Juventus, Alvaro Morata​ រកបាន​ ១​គ្រាប់​មុន​តែ​ក្រិ​ក​តាម​ស្មើ​វិញ​នៅ​វគ្គ​ទី២ ដោយ​បាល់ ១១ម៉ែត្រ​របស់ Anastasios Bakasetas​។ ​​អេ​ស្ប៉ា​ញ​ស្ថិតក្នុង​ពូ​ល B នៃ​វគ្គ​ជំ​រុះ​បាន​ត្រឹម​ឈរ​លេខ៣ ក្នុង​ពូ​ល​ជាមួយ​ក្រិ​ក ​ខណៈ​ស៊ុយអែត​ឈរលើ​គេ​ក្រោយ​ឈ្នះ​ហ្ស​ក​ហ្ស៊ី ១-០​។ ​​Zlatan Ibrahimovic ​បង្ហាញខ្លួន​លើកដំបូង ​ក្រោយ​ត្រលប់​ពី​ចូលនិវត្តន៍​មកជួយ​ក្រុម​ជំ​រើ​ជាតិ​វិញ​ និង​រួមចំណែកបញ្ជូន​ ១គ្រា​ប់​ឲ្យ Viktor Claesson ​ស៊ុត​គ្រាប់​ជ័យជំនះ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm