មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ជួបជាមួយប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម

2022/06/14 08:56:30 pm        696

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ តន់ ញាណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ជួបជាមួយប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជននៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ក្នុងគោលបំណងដើម្បីសហការគ្នា បន្តក្នុងការរុករកអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម​នៅកម្ពុជា ។

ក្នុងជំនួបពិភាក្សានោះដែរ លោកឧត្តមសេនីយ៍ទោ តន់ ញាណ​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូយោធភូមិភាគទី៧ កងទ័ព​ប្រជាជន ​នៃសាធារណៈរដ្ឋសង្គម​និយមវៀតណាម​ដែលកន្លងមក បានសហការគ្នាជាមួយកងទ័ពកម្ពុជា​ក្នុងការ​រុករក​អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ពិសេសនោះ​អដ្ឋិធាតុ​កងទ័ព​ដែលបានពលីជីវិតកាលពីសម័យ​សង្គ្រាម​នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដែលជាសមរភូមិក្តៅចុងក្រោយ​បង្អស់ នៃការបញ្ចប់សង្រ្គាម។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ​ បានបន្តថា ចំពោះការពលី​របស់​កង​ទ័ព​ស្ម័គ្រចិត្តវៀតណាម កាលពីសម័យសង្រ្គាម​នៅកម្ពុជានោះ គឺជា​គុណបំណាច​មិនអាចកាត់ថ្លៃបាន​ដែលប​ងប្អូន​ហ៊ាន​លះបង់​សាច់ស្រស់​ឈាមស្រស់​នឹង​បាន​ពលីជីវិតបានបន្សល់ទុកនូវ​អដ្ឋិធាតុ​ជាច្រើន​កន្លែងនៅក្នុងខេត្តមួយនេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយន៍ត្រី ជូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ កងទ័ព​ប្រជាជនវៀតណាម ​បានធ្វើការវាយតម្លៃ​និង​កោត​សរសើរ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការ​កន្លងមក ជាមួយកងទ័ពកម្ពុជា​នៅតំបន់​ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលតែង​តែជួយ​សម្របសម្រួល​រាល់បញ្ហា​ប្រឈម​ផ្សេងៗ​ដល់​ក្រុមការងារក្នុងការរុករក​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រចិត្តវៀតណាម ដែលបានពលីបាត់ជីវិតនៅកម្ពុជា កាលពីសម័យសង្រ្គាម។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ​ឱ្យកាន់តែមានភាព​ស្អិតរមួត​បន្ថែមទៀត និងជាមិត្តភាពដ៏​រឹងមាំយូរអង្វែងផងដែរ ៕

អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm