លោកជំទាវ យក់ សម្បត្តិ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន មានបំណងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព

2022/06/14 10:24:37 pm        278

ភ្នំពេញ ៖  លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអនុញ្ញាតិឱ្យលោក Takase Naoki អគ្គនាយកក្រុមហ៊ុន Gate Keeper Corporation Co., Ltd. និងលោក Koji Eguchi អគ្គនាយកក្រុមហ៊ុន MEDIROM Co., Ltd. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ, នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

​ជាកិច្ចចាប់ផ្តើម លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរដល់ក្រុមហ៊ុនជប៉ុនទាំងពីរ ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើង ពីការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។ លោកជំទាវរដ្ឋលេខាធិការបានគូសរំលេចថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកវិស័យឯកជន ជាមួយរដ្ឋក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ និងជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ។ 

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើន ដល់ក្រសួងសុខាភិបាលក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេស ឡើងវិញ។

ជាការឆ្លើយតបលោកអគ្គនាយកក្រុមហ៊ុន បានបង្ហាញឆន្ទៈក្នុងការគិតគូរវិនិយោគវិស័យថែទាំសុខភាព ដោយនាំយក បច្ចេកវិទ្យាសុខាភិបាលទំនើបៗមកចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបបានតាមតម្រូវការសុខភាពកាន់តែខ្ពស់របស់ប្រជាជនកម្ពុជា។

 លោកអគ្គនាយកក្រុមហ៊ុន MEDIROM បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានការវិនិយោគជាមួយវិស័យសុខភាពឯកជន ដែលមានបទពិសោធន៍ធំនៃប្រទេសជប៉ុន និងមានសាខាជាង ២០០ នៅលើពិភពលោក ព្រមទាំងមានការសហការជាមួយក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនមានគោលបំណងបង្កើតមជ្ឈមណ្ឌលពហុព្យាបាលនៅកម្ពុជា ដោយដាក់បញ្ចូលប្រព័ន្ធបច្ចេកវិជ្ជាកម្រិតខ្ពស់ ដើម្បីចូលរួមចំណែកផ្តល់សេវាថែទាំសុខភាពកម្រិតខ្ពស់ និងកាន់តែមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ដើម្បីអាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រកបដោយទំនុកចិត្តខ្ពស់។

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការបានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការវិនិយោគ វិស័យសុខាភិបាលនៅកម្ពុជា ប៉ុន្តែលោកជំទាវរដ្ឋលេខាធិការបានស្នើសុំភាគីមិត្តជប៉ុន រៀបចំជាផែនការមួយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមហ៊ុនទាំងពីរ និងសូមបញ្ជូនផែនការមកក្រសួងសុខាភិបាលឱ្យបានលឿនតាមដែលអាចធ្វើបាន។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm