Gareth Bale បង្ហើប​គម្រោង​ផ្លាស់​ទៅកាន់​ទឹកដី​កំណើត​ជាមួយ Cardiff City

2022/06/14 10:40:24 pm        141

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វែ​ល Gareth Bale មិនទាន់​ច្បាស់លាស់​ពី​អនាគត​របស់​គេ​នៅឡើយ​ សំរាប់​បាល់ទាត់​អាជីព​នៅ​រដូវ​កាល​ក្រោយ តែ​មិន​ច្រាល​ចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា​ រូបគេ​នឹង​ផ្លាស់​ទៅកាន់ Cardiff City នោះ​ឡើយ​។

​​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​នឹង​បញ្ចប់​អាជីព ៩​ឆ្នាំ​របស់​ខ្លួន​ជាមួយ Real Madrid នៅ​ពេល​កិច្ចសន្យា​របស់​គេ​អស់​សុពលភាព​នៅ​ដំណាច់ខែ​មិថុនា​នេះ​។ ​​Gareth Bale ពេលនេះ​កំពុង​នៅ​ជាមួយ​ក្រុម​ជំរើសជាតិ​ត្រៀម​ការប្រកួត UEFA Nations League ខណៈ​វែ​ល​ត្រូវ​ជួប​ជាមួយ​ហូ​ឡង់​។ ​​Bale បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ការ​សំរេច​ថា​ត្រូវ​បន្ត​អាជីព​នៅទីណា​គឺជា​រឿង​សំខាន់​មួយ ហើយ​រឿង​នេះ​គេ​នឹង​ពិភាក្សា​ជាមួយ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​វែ​ល​លោក Rob Page មុន​ពេល​សំរេចចិត្ត​ពី​អនាគត​នៅ​រដូវ​កាល​ក្រោយ​។

​​Bale បាន​បន្ត​ទៀត​ថា ច្បាស់​ណា​ថា​ក្លិប​បន្ទាប់​ដែល​រូបគេ​នឹង​បន្ត​អាជីព​នោះ​ គឺជា​ក្លិប​ដែល​គេ​មាន​ឱកាស​លេង​បាល់​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ក្នុង​គោលដៅ​រួម​ដំណើរ​ជាមួយ​ក្រុម​វែ​ល​ទៅកាន់ World Cup ចុងឆ្នាំ​នេះ​។ ​​សូម​បញ្ជាក់​ថា ​វែ​ល​ទើបតែ​បាន​ទទួល​កៅអី World Cup នៅ​កាតា​កាល​ពី​ដើម​ខែ​ក្រោយ​យកឈ្នះ​អ៊ុយ​ក្រែ​នៅ​វគ្គ Play-Off ផ្តាច់ព្រ័ត្រ​។ ​​រំលឹកថា អាជីព​របស់ Bale នៅ Real Madrid ត្រូវ​បាន​រំខាន​ខ្លាំង​ដោយសារ​បញ្ហា​របួស ខណៈ​រយៈពេល ៩ឆ្នាំ​នៅ Real Madrid, Gareth Bale បង្ហាញខ្លួន ២៥៨ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ១០៦គ្រាប់ ឈ្នះ​ពាន La Liga ៣លើក UEFA Champions League ៥លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm