កម្ពុជានាំចេញទំនិញ ទទួលបានទឹកប្រាក់ជាង ៩ប៊ីលានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/14 11:37:25 pm        549

ភ្នំពេញ៖ កម្ពុជានាំចេញទំនិញមានតម្លៃសរុប ៩.៤ ប៊ីលានដុល្លារ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២២នេះ កើនឡើង ៣៤.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃការនាំចេញនេះ ទៅកាន់ទីផ្សារបរទេស ​ឆ្លុះបញ្ចាំង​ពីខ្សែសង្វាក់ផលិតកម្មនៃវិស័យ​កាត់ដេរ ​និងការផលិតមិនមែនកាត់ដេរក្នុងប្រទេស ដោយសារអត្រាប្រជាជនទទួលបាន​វ៉ាក់សាំង​ខ្ពស់។

យោងតាម​ទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៤១២,៣ ​លានដុល្លារក្នុងអំឡុងខែមករា ​ដល់ខែឧសភា ឆ្នាំនេះ ​កើនឡើង ៣៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​នេះ​ បាន​បង្ហាញ​ថា ផលិត​កម្ម​សំលៀកបំពាក់​ស្បែកជើង ​និង​កាបូប​ធ្វើ​ដំណើរ​មាន​តម្លៃ​សរុប​ចំនួន ៤,៤៨៣ ដុល្លារ ស្មើ​នឹង ៤៧,៧ ភាគរយ​នៃ​តម្លៃ​នាំ​ចេញ​សរុប។

សហរដ្ឋ​អាមេរិក ​នៅ​តែ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ប្រាំ​ខែនេះ ​មាន​ទឹកប្រាក់សរុប ៣ ៧២៩ លាន​ដុល្លារ ឬ ៥៧,៧ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ចំនួន ។

របាយការណ៍ដដែល ​បញ្ជាក់ថា វៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ជាមួយ​នឹង​បរិមាណ​នាំចូលពីកម្ពុជា​ ១ ០៧៩​ លានដុល្លារ ​និង ៥១៩ លានដុល្លារ។

ដោយឡែក ប្រទេសកម្ពុជា ​បាននាំចូលមកវិញនូវទឹកប្រាក់ចំនួន​ ១៣ ប៊ីលានដុល្លារ​ មានកំណើន ១៩.៧ ភាគរយ ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថ្លែងក្នុង​ពិធីចែក​សញ្ញាប័ត្រ​ដល់​និស្សិតនៃសាលាភូមិន្ទរដ្ឋបាល ​ជាង២ពាន់នាក់​ នៅថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ ការនាំចេញរបស់កម្ពុជា​ ចាប់ផ្តើម​កើនឡើង ​ដែល​ឆ្លុះបញ្ជាំង​ពីសកម្មភាពសេដ្ឋកិច្ច ​ក្រោយរាជរដ្ឋាភិបាលប្រកាសបើក​ប្រទេសពេញ​លេញ​ឡើងវិញ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាស​ន៍ថា ​កំណើនការដាក់បញ្ជាទិញផលិតផលនៅកម្ពុជា បាន​កើនឡើង ដែលធ្វើឱ្យរោងចក្រកាត់ដេរ ​ជាង៥០០រោងចក្រ ​មានខ្សែច្រវ៉ាក់ផលិតកម្មពេញលេញ និងបន្ថែមម៉ោងការងារ ​ដើម្បីឆ្លើយតប​នឹងការ​បញ្ជា​ទិញទាន់​ពេលវេលា៕អត្ថបទ៖ ជា វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm