លោក​ បៃ​ដិ​ន ​ព្រមាន​ពី​ការ​ឆ្លើយ​តប​ឲ្យ​បាន​ស័ក្ដិសម ​បើ​សិន​ជា​កូរ៉េខាងជើង​បង្កើន​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល​

2021/04/27 09:59:58 am        215

​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​និយាយ​ថា សហរដ្ឋ​អាមេរិកនឹង​ឆ្លើយតប​ឲ្យ​បាន​ស័ក្ដិសម​បំផុត បើសិនជា​កូរ៉េខាងជើងបង្កើន​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល​របស់​ខ្លួន។​ អំឡុង​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​នៅ​សេត​វិមាន លោក​ បៃ​ដិ​ន បាន​និយាយ​ថា ពួក​យើង​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ជា​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​ពួក​យើង។

​លោក​បន្ត​ថា នឹង​មាន​ការ​ឆ្លើយ​តប ​បើសិនជា​ពួកគេ​ជ្រើសរើស​ផ្លូវ​បង្កើន​សកម្មភាព​អរិភាព​។ ពួក​យើង​នឹង​ឆ្លើយតប​ឲ្យ​បាន​ស័ក្ដិសម​បំផុត។​ លោក​ បៃ​ដិ​ន បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ ដំណោះស្រាយ​ការទូត​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ គឺ​ពួកគេ​ត្រូវតែ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមុន។​ គួរ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ ២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ទង្វើ​អរិភាព​លើកដំបូង​របស់​ពួកគេ ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ​បៃ​ដិ​ន។​

​គួរ​ឲ្យ​ដឹង​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ហាមប្រាម ​ពី​ការអភិវឌ្ឍន៍​មី​ស៊ី​ល​បាលី​ស្ទិ​ក ក្រោម​សេច​ក្តី​​សម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ (UN) ហើយ​ពួកគេ​រង​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន ​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​របស់​ពួកគេ។​ លោក​ បៃ​ដិ​ន បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បំពាន​លើ​សេចក្តី​សម្រេច UN ជាមួយ​នឹង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ទាំង​អស់​នេះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm