អាស៊ាន និងប្រទេសដៃគូ ជួបគ្នាពិភាក្សាលើបញ្ហាសំណល់ជាតិផ្ទុះក្នុងតំបន់

2022/06/14 05:05:32 pm        508

ភ្នំពេញ៖ ប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូមួយចំនួនទៀត ​បានជួបពិភាក្សា និងធ្វើបទបង្ហាញដល់គ្នាលើការដោះស្រាយបញ្ហា នៃសំណល់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅក្នុងតំបន់អាស៊ាន​ ដែលនឹងជួយនាំឲ្យសម្រេចបាននូវគោលដៅ ឆ្នាំ២០២៥ខាងមុខ ។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ សំណល់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមិថុនា ឆ្នាំ២០២២ រៀបចំ​ដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន (ARMAC) និងមជ្ឈមណ្ឌល​អន្តរជាតិ​ហ្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមានការ​ឧបត្ថម្ភគាំទ្រ​ដោយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស ។

លោក ព្រំ ស៊ុនប្រាសិត នាយកប្រតិបត្តិ ARMAC លើកឡើងថា លទ្ធផលនៃកិច្ចប្រជុំ នឹងជួយគាំទ្រ​ដល់គោលដៅរបស់អាស៊ានជារួម ដើម្បីក្លាយ​ទៅជាសហគមន៍​ដែលមានចីរភាព កសាង​នូវ​សន្តិភាព​ក្នុងតំបន់ ជាផែនការមេរបស់អាស៊ាន ។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើដល់អង្គសិក្ខាសាលាទាំងមូលរាល់កិច្ចពិភាក្សា ​និងការកំណត់​អត្តសញ្ញាណ​ហានិភ័យនានា ដែលនៅសេសសល់​ ត្រូវផ្តោតថា យើងកំពុងធ្វើការដើម្បីប្រជាជន​ និងជាបេសកកម្មមនុស្សធម៌ ដើម្បី​ធ្វើឲ្យមនុស្សគ្រប់រូបមាន​សុវត្ថិភាព ​និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច ។

ជាមួយនេះ ​ឯកឧត្តម ​បានរំលេចនូវប្រវត្តិរបស់ប្រទេសកម្ពុជា ​ដែលបានបញ្ចប់សង្រ្គាមទាំងស្រុង​នៅឆ្នាំ១៩៩៨​ ប្រជាជនកម្ពុជា​ទាំងអស់​ ទទួលបាននូវសុខសន្តិភាពពេញលេញ ប៉ុន្តែទោះបី​យ៉ាង​ណា​ប្រជាជនមួយចំនួន នៅតែបន្តរស់នៅក្នុងតំបន់ដ៏សែនគ្រោះថ្នាក់​ ក្នុងភាពភ័យខ្លាច និងធ្វើការ​នៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន​ និងសំណល់ជាតិផ្ទុះ ។

ឯកឧត្តម បានបន្តថា សកម្មភាពមីនមនុស្សធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅកម្ពុជា​ ដោយធានាបាននូវដីមានសុវត្ថិភាព សម្រាប់​សកម្មភាពចិញ្ចឹម​ជីវិត​របស់​សហគមន៍មូលដ្ឋាន ​និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​ ទន្ទឹមនឹងនោះ​ក៏កាត់បន្ថយ​ចំនួន​ជន​រងគ្រោះដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ​តាមរយៈអាជ្ញាធរមីន និងដៃគូ​សកម្មភាព​មីន ​បាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅ​របស់ខ្លួនក្នុង​ឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យទាំង​អស់នោះ ដែល​ត្រូវគ្រប់គ្រង​ឲ្យបានតាមរបៀប​ដែល​អាចធ្វើ​ទៅបានក្នុងគោលដៅរួម ​ដើម្បីសុខសុវត្ថិភាព​របស់ប្រជាជនគ្រប់រូប និងឲ្យប្រជាជនអាច​រស់នៅ​ដោយគ្មានភាពភ័យខ្លាច ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី៣
2025/02/25 10:21:30 pm        1
អភិបាលខេត្តកណ្តាល ចូលរួមចុះប្រតិបត្តិការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដើម្បីគាំទ្រផ្តល់សុវត្ថិភាពសម្រាប់ដំណើរការជីកព្រែកហ្វូណនតេជោ
2025/02/25 09:09:53 pm        1
BREAKING NEWS ÷ សម្ដេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភាស្អែក, ការចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៨ កុម្ភៈ និងកិច្ចប្រជុំមួយចំនួនទៀតដោយសារសម្ដេចឆ្លងកូវីដ-១៩
2025/02/25 08:52:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី៣

2025/02/25 10:21:30 pm
​អភិបាលខេត្តកណ្តាល ចូលរួមចុះប្រតិបត្តិការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដើម្បីគាំទ្រផ្តល់សុវត្ថិភាពសម្រាប់ដំណើរការជីកព្រែកហ្វូណនតេជោ
2025/02/25 09:09:53 pm
​BREAKING NEWS ÷ សម្ដេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភាស្អែក, ការចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៨ កុម្ភៈ និងកិច្ចប្រជុំមួយចំនួនទៀតដោយសារសម្ដេចឆ្លងកូវីដ-១៩
2025/02/25 08:52:55 pm
​ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
2025/02/25 08:31:26 pm
​ក្រុមសកម្មជននាំគ្នាតវ៉ានៅក្រៅទីស្នាក់ការកណ្តាល EU មុនការប្រកាសកិច្ចព្រមព្រៀងថាមពលស្អាត
2025/02/25 08:28:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/24 09:27:04 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/18 10:44:52 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/24 10:00:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/25 03:15:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/17 01:43:59 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am