
អន្ដរជាតិ៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តកើតមាននៅតំបន់ភាគខាងកើត Donbas ក្នុងនោះទីតាំងសំខាន់ៗជាច្រើនកន្លែងស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
កងកម្លាំងរុស្ស៊ីកាន់តែវាយសន្ធាប់ខ្លាំងលើតំបន់ Donbas ដោយមានការបាញ់ផ្លោងកាំភ្លើងធំនិងវាយឆ្មក់តាមអាកាសឥតឈប់ឈរ ត្បិតថារុលទៅមុខមិនសូវរលូន តែមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងការដណ្ដើមយកតំបន់ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជិតខាងមួយនេះ៕
