ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គ្រោងដាក់ឲ្យអនុវត្តផ្លូវការនៅឆ្នាំ២០២៣

2022/06/15 02:46:42 am        504

ភ្នំពេញ៖ តាមផែនការគ្រោងទុក នៅឆ្នាំ២០២៣ខាងមុខនេះ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមានចំនួន គ្រោងនឹងដាក់ ឲ្យអនុវត្តជាផ្លូវការ ដើម្បីធានាដល់ការការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួល ទាន អាហារ ប្រកបដោយគុណភាព សុវត្ថិភាព ដែលបណ្តាឲ្យកើតមានជំងឺផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍ មួយចំនួន ផ្សេងទៀត។

​នៅក្រោយវេទិកាសុវត្ថិភាពម្ហូបអាហារ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា អគ្គនាយកដ្ឋាន នឹងខិតខំកសាងបទប្បញ្ញត្តិក្រោមច្បាប់ឲ្យបានលឿនបំផុតក្នុងរយៈពេល៦ខែក្រោយនេះ គឺធ្វើយ៉ាងណារៀបចំតាក់តែងលក្ខខណ្ឌតម្រូវមួយចំនួន ដែលជាគម្រោងអនុក្រឹត ការតាក់តែងលក្ខខណ្ឌមួយចំនួនដែលប្រកាសរួម ដើម្បីយកទៅអនុវត្តច្បាប់នេះតែម្តង។

ឯកឧត្តមប្រតិភូ លើកឡើងបន្តថា រដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងពង្រឹងច្បាប់ និងបទ ប្បញ្ញត្តិស្តីពីការការពារមនុស្ស សត្វ សុខភាពរុក្ខជាតិ និងបរិស្ថាន ខណៈពេលដែលបង្កើតបរិយាកាស អំណោយផលសម្រាប់អាជីវកម្ម។

ពាក់ព័ន្ធការរៀបចំវេទិកាថ្ងៃនេះ លោកស្រី Maria Theresa S.Medialdia នាយកផ្នែកអភិវឌ្ឍន៍កសិកម្ម នៃវិទ្យាស្ថានមេគង្គ បានបញ្ជាក់ថា ដើម្បីចែករំលែកស្ថានភាពទាន់សម័យនៃវិស័យកសិ-ម្ហូបអាហារ រួមទាំងយុទ្ធសាស្រ្តក្នុងវិស័យសាធារណៈស្តីពីការពង្រីកការនាំចេញវិស័យកសិ-ម្ហូបអាហារទៅកាន់ទីផ្សារអន្តរជាតិ កាន់តែ ទូលំទូលាយ ព្រមទាំងការធ្វើបច្ចុប្បន្នភាពសំខាន់ៗស្តីពីវិធានការមិនពន្ធ និងការអនុលោមតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ និងដើម្បីកំណត់នូវការគាំទ្រសំខាន់ៗដែលត្រូវការក្នុងចំណោមសហគ្រាស ធុនតូច និងមធ្យមផ្នែកកសិកម្មកសិកម្ម ដើម្បីពង្រីកសក្តានុពលនាំចេញ។

សូមជម្រាបជូនថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានចំនួន ១១ជំពូក និង៤៣មាត្រា។ ច្បាប់នេះ ជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម។

ក្រៅពីនោះ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជារៀបចំនូវប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែសង្វាក់ ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ក្នុង ការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm