រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវពលរដ្ឋបញ្ឈប់ការចោលសំរាមបែបអាណាធិបតេយ្យ

2022/06/15 03:00:04 am        87

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន អំពាវនាវពលរដ្ឋបញ្ឈប់ការចោលសំរាមបែបអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ និងសូមនាំគ្នាជួយសំអាតបរិស្ថានស្អាតគ្មានសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ដែលនឹងទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ដែលបាននិងកំពុងទន្ទឹងរងចាំធ្វើម្ចាស់ផ្ទះរៀបចំអស់រយៈពេលជាង៦០ឆ្នាំមកហើយ។

នៅក្នុងពិធីប្រគល់ទទួល ទទួលធុងសំរាម៥០ឈុតពីក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ សម្រាប់យកទៅប្រើប្រាស់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៣ ខែមិថុនានេះ ឯកឧត្តម ថោង ខុន បានថ្លែងថា ការទទួលធុងសំរាមទាំង ៥០ឈុត សម្រាប់អោយពលរដ្ឋដាក់សំរាម នៅពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរទំលាប់ពលរដ្ឋពីការចោលសំរាមបែបអាណាធិបតេយ្យមកនាំគ្នាដាក់សំរាមនៅធុងវិញ និងធ្វើអោយកម្ពុជាស្អាតត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោជាពហុកីឡដ្ឋានមួយក្នុងចំណោមបណ្តាពហុកីឡដ្ឋានដ៏ធំៗជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងរំពឹងទទួលអ្នកចូលរួមទស្សនាជាតិ-អន្តរជាតិប្រមាណ ៦ម៉ឺននាក់ ដូចនេះការថែរក្សាភាពស្អាត អនាម័យ និងសោភ័ណភាព គឺជាកត្តាសំខាន់មួយក្នុងការថែរក្សាសុខភាព និងសុខមាលភាពអ្នកចូលរួមទស្សនា ក៏ដូចជាតំណាងឱ្យមុខមាត់របស់កម្ពុជាផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីមានជំនឿថាការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការទទួលកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានភាពជោគជ័យខ្ពស់ ដោយមានការចូលរួមពីគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ព្រមជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏អំពាវនាវទទូចស្នើសុំដល់ព្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិ និងសោភ័ណភាពទាំងអស់គ្នា ក៏ត្រូវការជាចាំបាច់ផងដែរនូវការបង្កើនការអប់រំ និងបន្តបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់គ្រងសំរាម។

ដើម្បីចូលរួមថែរក្សាស្អាតនៅរាជធានីភ្នំពេញ  ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវគ្រោងសហការជាមួយ គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត គ.ជ.វ.ទ. រៀបចំយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ចំនួន ២លើក ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាជាតិសម្អាតឆ្នេរ និងរៀបចំលើកទី២ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕អត្ថបទ៖ ស៊ុម សុខជា




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm