
អន្ដរជាតិ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ BBC ថា កងកម្លាំងអ៊ុយក្រែនកំពុងបាត់បង់ជីវិតចន្លោះពី១០០ ទៅ ២០០នាក់ ក្នុងមួយថ្ងៃ នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ។
កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងតំបន់ឆ្នេរសមុទ្រអាស៊ូវ( Azov) ទាំងស្រុង រួមទាំងកំពង់ផែយុទ្ធសាស្ត្រ Mariupol តំបន់ Kherson ទាំងមូល ដែលជាផ្លូវដ៏សំខាន់ចូលទៅកាន់តំបន់ Crimea និងជាច្រកដ៏ធំនៃ តំបន់ Zaporizhia ដែលអាចសម្រួលដល់ការវាយរុញទៅមុខកាន់តែជ្រៅថែមទៀត ចូលទៅប្រទេសអ៊ុយក្រែន។មានការរំពឹងទុកតិចតួចណាស់ថាលោក Putin នឹងបញ្ឈប់សង្រ្គាមនេះ៕