កីឡាករ​-​កីឡា​ការិនី​ចំបាប់ ៤​រូប​ទទួល​បាន​ការឧបត្ថម្ភ​អាហារ​បំប៉នដើម្បី​ជំរុញ​ការ​ហ្វឹក​ហាត់​ត្រៀម​ស៊ី​ហ្គេម​

2022/06/15 05:04:15 pm        112

​ចំបាប់​៖ កីឡាករ​-​កីឡា​ការិនី​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា ៤​រូប​បាន​ទទួល​ការឧបត្ថម្ភ​អាហារ​បំប៉ន​ពេញ ១​ឆ្នាំ​ពី​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី​កម្ពុជាដើម្បី​ជំរុញ​ការ​ហ្វឹក​ហាត់​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ​

​ការឧបត្ថម្ភ​នេះធ្វើឡើង​ក្នុង​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​ក្រុមហ៊ុនរវាង​កញ្ញា​ Kang Jiwon ​ប្រធាន​ចាត់ការ​ទូទៅ​ប្រចាំ​យូ​នី​ស៊ី​ធី​កម្ពុជា និង​សមាជិក​ក្រុម​កីឡា​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​ទាំង ៤​រូប​គឺ​មាន​កីឡាករ ហេង វុទ្ធី​, កីឡាករ កែវ សុភ័ក្ដ្រ​, កីឡា​ការិនី ឌិន សំណាង និង​កីឡាករ ជា កញ្ញា។​ ​ក្រោយ​ទទួលបាន​ការឧបត្ថម្ភ​នេះកីឡាករ ហេង វុទ្ធី ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមលើក​ទី​៣១ បាន​សម្ដែង​ការសប្បាយ​ចិត្តព្រោះ​ជាការ​រួមចំណែក​មួយ​ដ៏​សំខាន់ដល់​ការហ្វឹកហាត់​របស់ខ្លួន ពិសេស​កីឡាករ​-​កីឡាការិនី​លើ​វិញ្ញាសា​ប្រយុទ្ធ។ វុទ្ធី រំពឹងថា ការផ្ដល់​នូវ​អាហារ​បំប៉ន​នេះនឹង​ក្លាយជា​ផ្នែក​មួយ ​ជំរុញ​ការហ្វឹកហាត់​ឲ្យ​កាន់តែ​ប្រសើរសម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​​

​ទន្ទឹម​ជាមួយគ្នាកញ្ញា​ Kang Jiwon ​ក៏បាន​បង្ហាញ​នូវ​មោទនភាពដែល​ក្រុមហ៊ុន​របស់ខ្លួន បានរួម​ចំណែក​ជាមួយ​វិស័យ​កីឡា​កម្ពុជា ហើយ​តាមរយៈ​ការផ្ដល់​នូវ​អាហារ​បំប៉ន​ដែលមាន​គុណភាព និង​មិន​ផ្ដល់​ផលប៉ះពាល់ ឬ​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​នេះនឹង​ជំរុញ​ឲ្យ​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី ពិសេស​កីឡា​ចំបាប់កាន់តែ​រីកចម្រើន និង​មានគុណ​ផល​ខ្ពស់ សម្រាប់​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm