វឿន វាសនា ថា លេង​នៅ​វៀតណាម​នឹង​ខំប្រឹង​ដើម្បី​ខ្លួនឯង​ផង និង​ជម្រើស​ជាតិ​កម្ពុជា​ផង

2022/06/15 05:16:41 pm        1.2 K

​បាល់​ទះ៖ កីឡាករ​បាល់ទះ​ក្នុង​សាល​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​វៀតណាម​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ​ដើម្បី​លេង​ឲ្យ​ក្លិប​ Long An ​នៃ​លី​គ​កំពូល​បាល់ទះ​វៀតណាម បន្ទាប់ពី​ក្លិប​ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លូវការ ​ជាមួយ​តម្លៃ​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារសម្រាប់​ការ​លេង​រយៈពេល ២សប្ដាហ៍​ប៉ុណ្ណោះ​។​

​ជាមួយ​ការ​ត្រៀម​ចេញទៅ​លេង​នៅ​វៀតណាម​នេះ វឿន វាសនា បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ហើយ​គេ​បាន​ប្ដេជ្ញា​នឹង​ខំប្រឹងដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ផង ដើម្បី​នាំមក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗចែករំលែក​ដល់​មិត្ត​រួម​ក្រុម នៃ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ផង សម្រាប់​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ម្យ៉ាង វាសនា ក៏​ចាត់ទុក​ការលេង​ឲ្យ​ក្លិប​នៅ​វៀតណាម​នេះជា​ឱកាស​ឆ្ពោះទៅ​សម្រេច​ក្ដី​ស្រមៃ ដែល​គេច​ង់​បន្ដ​លេង​នៅ​ឥណ្ឌូនេស៊ី និង​ជប៉ុន​ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អបអរសាទរចំពោះ​កីឡាករ វឿន វាសនា ដែល​បាន​ចេញទៅ​ប្រកប​អាជីព​លើ​ឆាក​អន្ដរជាតិ ហើយ​លោក​បានចាត់ទុក​នេះ​គឺជា​កត្ដា​ជំរុញ​ទឹកចិត្ត​ដល់​កីឡាករ​ឲ្យ​ខិតខំ​ប្រឹងប្រែង ដើម្បី​មានឱកាស​ដូច វាសនា អម​ជាមួយ​ការទទួលបាន​នូវ​អត្ថប្រយោជន៍ និង​តម្លៃ​ខ្លួន​ខ្ពស់។ លោក​ថា ចំពោះ​កីឡាករ​ជម្រើសជាតិដែល​ទើប​ចូលរួម​ប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម ក្រៅពី វាសនា គឺមាន​កីឡាករ ៥-៦​រូប​ទៀតក៏មាន​ក្លិប​បរទេស​ទាក់ទង​ដែរតែ​ក្លិប​មិន​អនុញ្ញាត ព្រោះ​ភាគច្រើន​ចង់បាន​កីឡាករ​កម្ពុជាទៅលេង​ជា​លក្ខណៈ​លី​គ​រយៈពេល​វែង។​

​សូមបញ្ជាក់ថា កីឡាករ វឿន វាសនា បាន​ផ្ដើម​អាជីព​បាល់ទះ​ដំបូងក្នុង​ក្របខណ្ឌ​សិស្ស​វិទ្យាល័យ ហើយ​បាន​បន្ដ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មុន​ចូលរួម​ជាមួយ​ក្លិប​អាជីពគឺ​ក្លិប​បាល់ទះវិសាខានៅ​ឆ្នាំ​២០១៧។ ថ្មីៗ​នេះ វាសនា បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​មិត្ត​រួម​ក្រុម ក្នុង​ការជួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​លើកដំបូងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm